នៅឆ្នាំ ២០២១ កុមារអាហ្វ្រិកជាង ១០ លាននាក់ត្រូវប្រឈមនឹងកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ

(VOVWORLD) - កុមារជាង ១០ លាននាក់ នៅសាធារណរដ្ឋកុងហ្គោ តំបន់ភាគឥសាននៃប្រទេសនីហ្សេរីយ៉ា ភាគកណ្តាល Sahel ស៊ូដង់ខាងត្បូងនិងយេម៉ែននឹងប្រឈមមុននឹងកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរនៅឆ្នាំ ២០២១។ មូលនីធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) បាននាំចេញនូវការវាយតម្លៃនេះនៅថ្ងៃទី ៣០ ខែធ្នូ។

យោងតាម UNICEF ប្រទេសនិងតំបន់ទាំងអស់នេះ កំពុងឆ្លងកាត់នូវ “វិបត្តិមនុស្សធម៌ដ៏មហន្តរាយ” ខណៈពេលដែលកំពុងប្រឈមនឹងការកើនឡើងនូវអសន្តិសុខស្បៀងនិងការឆ្លងជំងឺរាតត្បាតកូវីដ ១៩  ក៏ដូចជាគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ។    នាយកប្រតិបត្តិនៃ UNICEF លោក Henrietta Fore បានមានប្រសាសន៍ថា សម្រាប់បណ្តាប្រទេសពោលខាងលើដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំលោះគ្រោះមហន្តរាយធម្មជាតិនិងការផ្លាស់ប្តូរអាកាសធាតុ ហើយជំងឺរាត ត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២០ បង្កវិបត្តិអាហារូបត្ថម្ភបានក្លាយជា “គ្រោះមហន្តរាយប្រកៀកប្រកើយ”។

UNICEF ក៏បានអំពាវនាវនូវថវិកាជាង ១ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីអាហា រូបត្ថម្ភសម្រាប់ការជួយភាពអត់ឃ្លានដល់កុមារនៅតាមបណ្តាប្រទេសដែលរងគ្រោះដោយវិបត្តិមនុស្សធម៌ក្នុងឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ