នៅថ្ងៃទី ៨ ខែធ្នូនេះ អ្នកជំងឺកូវីដ ១៩ ចំនួន ២៤.៧៣៧ នាក់ ត្រូវបានប្រកាសជាសះស្បើយ

(VOVWORLD) - ចំនួនករណីជាសះស្បើយសរុបមកដល់បច្ចុប្បន្នមានចំនួន ១.០៣៦.៣៩៣ ករណី។ 
នៅថ្ងៃទី ៨ ខែធ្នូនេះ អ្នកជំងឺកូវីដ ១៩ ចំនួន ២៤.៧៣៧ នាក់ ត្រូវបានប្រកាសជាសះស្បើយ - ảnh 1ស្ថាប័នសុខាភិបាលអនុវត្តន៍ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជន (រូបថត៖ TTXVN)

គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៧ ខែធ្នូ ដល់ម៉ោង ១៦ ថ្ងៃទី ៨ ខែធ្នូ វៀតណាមបានកត់ត្រាករណីឆ្លងថ្មីកូវីដ-១៩ ថ្មីចំនួន ១៤.៥៩៩ ករណី ដែលក្នុងនោះមាន ៤ ករណីត្រូវបាននាំចូល និងចំនួន ១៤.៥៩៥ ករណីត្រូវបានកត់ត្រាក្នុងប្រទេស នៅតាមខេត្ត ក្រុងចំនួន ៥៨។ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមរហូតមកដល់ពេលនេះមានចំនួន ១.៣៥២.១២២ ករណី ស្ថិតក្នុងចំណាត់ថ្នាក់ ៣៣/២២៣ ប្រទេសនិងតំបន់ដែនដី។ គណនាតាមអាត្រាការឆ្លង/ប្រជាជន ១លាននាក់ វៀតណាមស្ថិរក្នុងចំណាត់ថ្នាក់ ១៤៩/២២៣ ប្រទេសនិងតំបន់ដែនដី។

នៅថ្ងៃទី ៨ ខែធ្នូ នេះ អ្នកជំងឺ ៣៤.៧៣៧នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបមកដល់បច្ចុប្បន្នមានចំនួន ១.០៣៦.៣៩៣ ករណី។ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ វៀតណាមមានអ្នកស្លាប់ចំនួន ២៣០ នាក់ទៀត។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម រហូតមកដល់ពេលនេះមានចំនួន ២៦.៩៣០នាក់ ស្មើនឹង ២% នៃចំនួនអ្នកឆ្លងសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ