នាថ្ងៃទី៩ ខែកញ្ញា ប្រារព្ធសម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី១៤

(VOVWORLD) - ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានចេញសេចក្ដីជូនដំណឹងដែលអោយដឹងថា ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២១ខែកញ្ញា សម័យប្រជុំលើកទី ៣៧របស់គណៈកម្មា ធិការអចិន្រ្តៃយ៍រដ្ឋសភានឹងប្រព្រឹត្តទៅនៅអាគាររដ្ឋសភា រដ្ឋធានីហាណូយ។ 

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញបើក សម័យប្រជុំហើយរួមជាមួយបណ្ដាអនុប្រធានរដ្ឋសភាធ្វើជាអធិបតីសម័យប្រជុំដោយប្ដូរវេន។

        នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិ ចំពោះរបាយការណ៍ការងាររបស់ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យ ការប្រជាជនកំពូល របាយការណ៍របស់រដ្ឋាភិបាល តុលាការប្រជាជនកំពូល អយ្យការប្រជាជនកំពូលស្ដីពីការងារដោះស្រាយពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារឆ្នាំ ២០១៩ របាយការណ៍របស់រដ្ឋាភិបាលស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការរំលោភបំពានលើច្បាប់ ការងារអនុវត្តការវិនិច្ឆ័យនិងការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ