នាំទំនាក់ទំនងរវាងវៀតណាមនិងអារ៉ាប៊ីសាអូឌីតអភិវឌ្ឍន៍ឡើងកម្រិតកម្ពស់ថ្មី

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែតុលា នៅរដ្ឋធានី Riyadh ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី ៨ (FII8) និងបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញជីញបានអញ្ជើញជួបពិភាក្សាជាមួយព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីរបស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman Bin Abdulaziz Al Saud។

នាំទំនាក់ទំនងរវាងវៀតណាមនិងអារ៉ាប៊ីសាអូឌីតអភិវឌ្ឍន៍ឡើងកម្រិតកម្ពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយព្រះអង្គម្ចាស់ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed Bin Salman (រូបថត៖ VOV)

នៅក្នុងជំនួបពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលេចធ្លោនៃទំនាក់ទំនងរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ហើយបានឯកភាពសហការយ៉ាងស្អិតរមួតដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្រិតខ្ពស់ថ្មី។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ទាំងទ្វេភាគី ទាំងនៅខាងក្រៅនៃបណ្តាវេទិកាពហុភាគី; ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ធ្វើឱ្យអារ៉ាប៊ីសាអូឌីតក្លាយជាអ្នកវិនិយោគឈានមុខគេនៅវៀតណាម និងមានគោលបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើសពី ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០។ ទន្ទឹមជាមួយគ្នានេះ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកនៅវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញបានលើកទឹកចិត្តអារ៉ាប៊ីសាអូឌីត វិនិយោគលើវិស័យយុទ្ធសាស្ត្រ និមិត្តរូប និងឈានមុខគេ និងគម្រោងនានានៅវៀតណាម;   ទាញយកសក្តានុពលអភិវឌ្ឍន៍ឧស្សាហកម្មហាឡាលរបស់វៀតណាម ដោយចាត់ទុកថានេះជាភារកិច្ចសំខាន់ ទាំងការរួមចំណែកធានាសន្តិសុខស្បៀងសម្រាប់អារ៉ាប៊ីសាអូឌីត និងបើកឱកាស ទាញយកសក្តានុពលទីផ្សារហាឡាល់របស់វៀតណាមទៀតផង។ លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញបានស្នើដល់ព្រះរាជទាយាទ នាយករដ្ឋមន្ត្រី និងអាជ្ញាធរអារ៉ាប៊ីសាអូឌីត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅអារ៉ាប៊ីសាអូ ឌីត ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយប្រទេសអារ៉ាប៊ីសាអូឌីត រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសអារ៉ាប៊ីសាអូឌីត និងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បានឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញដោយស្នើឱ្យភាគីទាំងពីរដឹកនាំក្រសួង ស្ថាប័ននានាបន្តការពិភាក្សាគ្នា ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ និងសម្រេចបាននូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។  ព្រះរាជទាយាទ នាយករដ្ឋមន្ត្រី អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករវៀតណាម ក្នុងការតាំងទីលំនៅនៅប្រទេសអារ៉ាប៊ីសាអូឌីត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ