នាំផលិតផលវៀតណាមទៅកាន់ទីផ្សារអ្នកប្រើប្រាស់អាល់ហ្សេរី

(VOVWORLD) - នាថ្ងៃទី ២២ ខែធ្នូ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅអាល់ហ្សេរីបានសម្របសម្រួលជាមួយប្រព័ន្ធផ្សារទំនើប Carrefour នៅប្រទេសអាល់ហ្សេរី ដើម្បីរៀបចំសកម្មភាពណែនាំ និងផ្សព្វផ្សាយផលិតផល វៀតណាមនៅផ្សារទំនើប Carrefour ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងកណ្តាលក្នុងរដ្ឋធានី Algiers។ 
នាំផលិតផលវៀតណាមទៅកាន់ទីផ្សារអ្នកប្រើប្រាស់អាល់ហ្សេរី - ảnh 1អតិថិជនកំពុងភ្លក់ត្រីប្រាវៀតណាមក្នុងព្រឹត្តិការណ៍ (រូបថត៖ Huynh Trung Khanh/TTXVN)

សកម្មភាពនេះមានគោលបំណងណែនាំផលិតផលពិសេសរបស់វៀតណាមគឺ កាហ្វេ និងត្រីប្រា ដល់អ្នកប្រើប្រាស់អាល់ហ្សេរី។ ទាំងនេះក៏ជាផលិតផលដែលត្រូវបានចាត់ទុកថាមានសក្តានុពលប្រើប្រាស់ច្រើននៅក្នុងទីផ្សារនេះ។

នៅក្នុងព្រឹត្តិការណ៍នេះ អតិថិជនក្នុងមូលដ្ឋានមានឱកាសស្វែងយល់ព័ត៌មានអំពីផលិតផលវៀតណាម ស្តាប់បទបង្ហាញអំពីវិធីសាស្រ្តកែច្នៃ និងភ្លក់រសជាតិផលិតផល។ យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) ត្រីប្រាវៀតណាមត្រូវបាននាំចេញទៅកាន់ជាង ១៤០ ប្រទេស និងដែនដីជុំវិញពិភព លោក ដោយដណ្តើមបានទីផ្សារប្រពៃណីដូចជា អាមេរិក អឺរ៉ុប ជប៉ុន…។

ទាក់ទិននឹងការនាំចេញកាហ្វេ ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញចំនួន ១,៣៦ លានតោន ដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារអាមេរិក។ មានការព្យាករណ៍ថា ការនាំចេញកាហ្វេរបស់វៀតណាមនឹងបន្តកើនឡើងពេញមួយឆ្នាំ ខណៈដែលប្រទេសនេះកំពុងឈានចូលដល់រដូវប្រមូលផលឆ្នាំ ២០២៣-២០២៤។ បច្ចុប្បន្ននេះ កាហ្វេវៀតណាមក៏មានវត្តមាននៅក្នុងប្រទេសជាង ៨០ នៅទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ