នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ វៀតណាមបានកត់ត្រាចំនួន ១ ករណីឆ្លងកូវីដ ១៩

(VOVWORLD) - គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១៧ ខែមេសា វៀតណាមបានកត់ត្រាករណីមួយទៀតដែលឆ្លងកូវីដ ១៩។ 

នេះជាករណីនាំចូលហើយបានធ្វើចត្តាឡីស័កនៅខេត្ត Bac Ninh។ បច្ចុប្បន្ននេះ វៀតណាមមានអ្នកជំងឺ កូវីដ-១៩ ចំនួន ២.៧៧៣ នាក់ ដែលក្នុងនោះមានជំងឺចំនួន ២,៤៤៥ នាក់បានជាសះស្បើយ និងករណីស្លាប់ចំនួន ៣៥ នាក់។

គិតដល់ថ្ងៃទី ១៧ ខែមេសានេះ មានខេត្តនិងក្រុងចំនួន ១០ (រួមមាន Hoa Binh, Dien Bien, Ha Giang, Binh Duong, Hung Yen, Bac Giang, Bac Ninh, Quang Ninh និងទីក្រុងហូជីមិញ) ដែលអស់រយៈពេល ៦២ ថ្ងៃគ្មានករណីឆ្លងកូវីដ -១៩ ក្នុងសហគមន៍ឡើយ។ ចំណែកឯ រដ្ឋធានីហាណូយមានរយៈពេល ៦០ ថ្ងៃដោយគ្មានករណីឆ្លងកូវីដ -១៩ នៅក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ