នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៨១ នាក់នៅទីក្រុងហូជីមិញនិងខេត្ត Bac Giang

(VOVWORLD) - ករណីដែលបានជាសះស្បើយចំនួន ៤.៦៥៣ ករណី។ 

គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ១៧ ខែមិថុនាដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៨ ខែមិថុនា នៅទូទាំងប្រទេសបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៨១ នាក់ ត្រូវបានកត់ត្រា នៅទីក្រុងហូជីមិញចំនួន ៦០នាក់ និងខេត្ត Bac Giang  ចំនួន ២១ នាក់ ក្នុងនោះ ៧៦ ករណីត្រូវបានរកឃើញក្នុងតំបន់ធ្វើចត្តាឡីស័កនិងតំបន់ត្រូវបិទខ្ទប់។

គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១៨ ខែមិថុនា ប្រទេសវៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ១០.៥៦៤ ករណី និងករណីនាំចូលចំនួន ១.៦៦៧ ករណី។ ករណីដែលបានជាសះស្បើយចំនួន ៤.៦៥៣ ករណី។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសា រហូតមកដល់ពេលនេះមានចំនួន ៨.៩៩៤ ករណី។ មានអ្នកស្លាប់ចំនួន ៦១ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ