នៅព្រឹកថ្ងៃទី ២៨ ខែកក្កដាវៀតណាមរកឃើញអ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ២.៨៥៨ នាក់

(VOVWORLD) -  ក្នុងនោះ ទីក្រុងហូជីមិញនៅតែជាមូលដ្ឋានដែលបានកត់ត្រាករណីឆ្លងភាគច្រើន ដោយមាន ២.១១៥ ករណី។

គិតត្រឹមម៉ោង ៧ យប់ថ្ងៃទី ២៧ ខែកក្កដាដល់ម៉ោង ៦ ព្រឹមថ្ងៃទី ២៨ ខែកក្តដា វៀតណាមបានកត់ត្រានូវករណីឆ្លងថ្មីកូវីដ - ១៩ ចំនួន ២.៨៦១ ករណីទៀត ក្នុងនោះ ករណីចំនួន ៣ ជាករណីនាំចូល និង ២.៨៥៨ ជាករណីឆ្លងក្នុងស្រុក។ ក្នុងនោះ ទីក្រុងហូជីមិញនៅតែជាមូលដ្ឋានដែលបានកត់ត្រាករណីឆ្លងភាគច្រើន ដោយមាន ២.១១៥ ករណី។

គិតត្រឹមព្រឹកថ្ងៃទី ២៨ ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបចំនួន ១១៧.១២១ ករណី ក្នុងនោះអ្នកជំងឺ ២២.៩៤៦ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។

មានខេត្តនិងក្រុងចំនួន ៦២ ដែលមិនបានកត់ត្រាករណីថ្មីអស់រយៈពេល ១៤ ថ្ងៃក្នុងនោះមានខេត្ត Yen  Bai, Quang Tri, Dien Bien, Quang Ninh, Bac Kan និង Nam Dinh ។

រហូតមកដល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង ៥ លានដូសជូនប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ