នាព្រឹកថ្ងៃទី២៩ មីនា វៀតណាមមិនមានករណីឆ្លង កូវីដ ១៩ ថ្មីឡើយ

(VOVWORLD) - ដូច្នេះ ចំនួនករណីឆ្លង កូវីដ ១៩ សរុបនៅវៀតណាម នៅតែមាន ២៥៩១ ករណី ក្នុងនោះ ករណីឆ្លងក្នុងស្រុក ១៦០៣ ករណី។
ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតពីវេលាម៉ោង១៨ថ្ងៃទី២៨ មីនា ដល់ វេលាម៉ោង៦ថ្ងៃទី២៩ មីនា វៀតណាមមិនមានករណីឆ្លង កូវីដ ១៩ ថ្មីឡើយ។ ដូច្នេះ ចំនួនករណីឆ្លង កូវីដ ១៩ សរុបនៅវៀតណាម នៅតែមាន ២៥៩១ ករណី ក្នុងនោះ ករណីឆ្លងក្នុងស្រុក ១៦០៣ ករណី។
រហូតមកទល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់អ្នកជម្ងឺ កូវីដ ១៩ ចំនួន២៣០៨ នាក់ ខណៈដែលករណីស្លាប់ មាន ៣៥ នាក់។ ប្រជាពលរដ្ឋ ជាង៤៥ពាន់នាក់ក្នុងទូទាំងប្រទេសត្រូវបានចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ រួចហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ