នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកងកម្លាំងចារកម្មនគបាលប្រជាជន

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកងកម្លាំងចារកម្មនគបាលប្រជាជន - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ថ្លែងមតិក្នុងពិធី
 (រូបថតៈ cand)


(VOVworld)-នាព្រឹកថ្ងៃទី១៩កុម្ភៈ បក្សភាគនគបាលមជ្ឈឹមនិងក្រសួងនគបាលវៀត​ណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកងកម្លាំងចារកម្មនគបាល
ប្រជាជន​ថ្ងៃទី២១កុម្ភៈ និងទទួលគ្រឿងឥស្សរិយយសហូជីមិញលើកទី៣សម្រាប់ កមកម្លាំងចារកម្មនគបាលប្រជាជន។ អញ្ជើញចូលរួមនៅពិធីនេះ នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានអះអាងថា តាមរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី កងកម្លាំង
ចារកម្ម នគបាលប្រជាជនបានម្ចាស់ការក្តាប់ជាប់ស្ថានភាព ដាក់ចេញសំណើរនិងធ្វើ
សេនាធិ ការជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋនូវបញ្ហាសំខាន់ជាច្រើនមានចរិតលក្ខណៈ
យុទ្ធសាស្ត្រ លើវិស័យកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស។ លោក Nguyen Tan Dung
បានសំ ណូមពរឲ្យកម្លាំងចារកម្មនគបាលប្រជាជនខំប្រឹងប្រែងហាត់ពត់លត់ដំខ្លន
ផ្លាស់ប្តូរថ្មី លើក កំពស់មនសិការ ឆន្ទៈមោះមុត និងលើកកំពស់កិច្ចការគ្រប់វិស័យ
ប្រកបដោយប្រសិទ្ធិ ភាព។​ទន្ទឹមជាមួយគ្នានោះ កងកម្លាំងចារកម្មនគបាលប្រជា
ជនត្រូវម្ចាស់ការធ្វើសេនា ធិការ ដាក់ចេញសំណើរជាពិសេសលើបញ្ហាទាក់ទិនដល់
សន្តិសុខជាតិ ពង្រីកកម្លាំង ពលំនៃប្រព័ន្ធនយោបាយទាំងមូល និងឆ្លៀតយកការ
គាំទ្រជួយឧបត្ថម្ភរបស់រប្រជាជន ពង្រីកទំនាក់ទំនងជាមួយដៃគូអន្តរជាតិសំដៅ
បំពេញល្អសំណូមពរ ភារកិច្ចការពារ សន្តិសុខមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ