នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់នៅជប៉ុន
(VOVWORLD) /  
![នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់នៅជប៉ុន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_12_14/nguyen tan dung.jpg) |
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV) |
Vovworld-នាថ្ងៃទី១៤ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់
ទំនងសន្ទនាអាស៊ាន-ជប៉ុននិងសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៥ដែលបានប្រព្រឹត្តទៅនៅជប៉ុន។
មុននោះនាយប់ថ្ងៃទី១៣ធ្នូនាយករដ្ឋមន្ត្រី Nguyen Tan Dung និងថ្នាក់ដឹកនាំអាស៊ានបានចូលរួមជប់លៀងតែដោយព្រះមហាក្សត្រនិងព្រះមហាក្សត្រីជប៉ុនធ្វើ
អធិបតី ចូលរួមពិថីជប់លៀងមាននាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងលោក
ជំទាវ។
ក៏ក្នុងថ្ងៃទី១៣ធ្នូនាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធាន
សម្ព័ន្ធអន្តរសភាជប៉ុនវៀតណាម ប្រធានក្រុមប្រឹក្សាជំរុញការទូតប្រជាជន (FEC) ប្រធានធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់ជប៉ុនផងដែរ៕
-VOVWORLD