នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទទីប្រឹក្សាពាណិជ្ជកម្ម២០១៦

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទទីប្រឹក្សាពាណិជ្ជកម្ម២០១៦ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទ
ទីប្រឹក្សាពាណិជ្ជកម្ម ២០១៦


(VOVworld)-នាព្រឹកថ្ងៃទី២៦កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទទីប្រឹក្សា ពាណិជ្ជកម្មឆ្នាំ២០១៦ដោយគោលដៅខ្ពស់គឺជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀត ណាមជម្រុញការនាំចេញទំនិញវៀតណាមទៅកាន់បរទេស ជាពិសេសក្នុងកាលៈ ទេសៈដែលវៀតណាមបានចុះហត្ថលេខានិងកំពុងចរចារលើបណ្តាកិច្ចព្រម

ព្រៀងពាណិជ្ជកម្មជំនាន់ថ្មី។​នៅទីនេះ លោក Nguyen Tan Dung បានសំណូមពរ ទីប្រឹក្សាពាណិជ្ជកម្មក្តាប់ជាប់បទពិសោធន៍ រូបសណ្ឋានគ្រប់គ្រងជឿនលឿន ពីប្រ
ទេសដទៃ ពង្រីកទីផ្សារ និងជម្រុញពាណិជ្ជកម្ម។​លោក Nguyen Tan Dung មានប្រ
សាសន៍ថា៖

“យើងខ្ញុំបានធ្វើសមាហរណកម្មរួចរាល់ហើយ បើកទូលាយទីផ្សារហើយ ឥឡូវ​នេះ យើងបានបំពេញបន្ថែមជាលាយល័ក្ខអក្សរនូវច្បាប់ សេចក្តីសម្រេចិត្តនិង សារាចរ
ណ៍ ដើម្បីបង្ករលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មដំណើរការ សកម្ម
ភាពប្រកបដោយនិរន្តរភាព។ ដំបូងបង្អស់គឺយើងត្រូវកែប្រែយន្តការ បែបបទរដ្ឋ
បាលតាមទិសសេដ្ឋកិច្ចទីផ្សារទំនើបឲ្យសមស្របនឹងរាល់កិច្ចសន្យាអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ