នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមកម្មវិធីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣

(VOVWORLD) -នារសៀលថ្ងៃទី៤ខែមេសាតាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមមកដល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមកម្មវិធីចូល រួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣។


តាមរបៀបវារៈ នារសៀលថ្ងៃទី៤មេសា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រីឡាវ លោក Thonglun Sisoulith។

        នាព្រឹកថ្ងៃទី៥ខែមេសា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញ ចូលរួមពិធីប្រារព្ធកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គលើកទី៣ និងអញ្ជើញចូលរួមពិធីជួនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចំពោះអណិកជនវៀតណាមនៅ កម្ពុជាផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ