នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមកដល់ញូវដែល្លីចាប់ផ្តើមចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌា

(VOVWORLD) -នារសៀលថ្ងៃទី២៤ខែមករា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀត ណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកដល់ព្រលានយន្តហោះយោធា Palam ប្រទេសឥណ្ឌា ចាប់ផ្តើមដំណើរ ចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា។
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមកដល់ញូវដែល្លីចាប់ផ្តើមចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកដល់ព្រលានយន្តហោះយោធា Palam ប្រទេសឥណ្ឌា

តាមរបៀបវារៈ ក្នុងថ្ងៃនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយនាយករដ្ឋ មន្ត្រីឥណ្ឌា លោក Narendra Modi និងជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀត ណាមប្រចាំនៅឥណ្ឌាផងដែរ។

        ក្នុងថ្ងៃទី២៥មករា នាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមសកម្មភាពមួយចំនួន ក្នុងនោះមានសន្និសីទចង្អៀតរវាងថ្នាក់ដឹកនាំអាស៊ានជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌាជាដើម ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសចូលរួមសន្និសីទរួមទាំងថ្នាក់ដឹកនាំ សម្ព័ន្ធក្រុមហ៊ុនធំៗលើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ