នាយករដ្ឋមន្ត្រី Pham Minh Chinh៖ Cao Bang ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែន និងសេដ្ឋកិច្ចច្រកទ្វារព្រំដែន

(VOVWORLD) - ក្នុងកម្មវិធីការងារនៅខេត្ត Cao Bang តំបន់ព្រៃភ្នំភាគខាងជើង នារសៀលថ្ងៃ ១៦ មករា  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តអំពីស្ថានភាពលទ្ធផលឆ្នាំ ២០២២ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ Cao Bang ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែន និងសេដ្ឋកិច្ចច្រកទ្វារព្រំដែន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Cao Bang (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យ Cao Bang ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែន និងសេដ្ឋកិច្ចច្រកទ្វារព្រំដែន; ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចច្រកព្រំដែន; លើកកំពស់តម្លៃបន្ថែមនៃឧស្សាហកម្មកែច្នៃរ៉ែ; ជំរុញឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ដើម្បីទាក់ទាញឧស្សាហកម្មថ្មីៗ។ ជាមួយគ្នានោះ ខេត្តក៏ត្រូវការវិនិយោគក្នុងការអភិវឌ្ឍទេសចរណ៍ដើម្បីឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ហើយ Cao Bang ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍នៃតំបន់ព្រៃភ្នំភាគខាងជើង។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ផលិតផលទេសចរណ៍សម្បូរបែប ផ្សាភ្ជាប់ជាមួយប្រវត្តិសាស្ត្រ ប្រពៃណី អត្តសញ្ញាណវប្បធម៌ជាតិ លក្ខខណ្ឌធម្មជាតិ ជាពិសេសទេសចរណ៍វប្បធម៌ ប្រវត្តិបដិវត្តន៍ និងទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ដោយភ្ជាប់ជាមួយការបង្កើតផ្លូវទេសចរណ៍ និងចង្កោមទេសចរណ៍។

ជាខេត្តដែលមានព្រំដែនវែង និងគ្រោះថ្នាក់ លោកនាយករដ្ឋមន្ត្រីបានស្នើថា ខេត្ត Cao Bang ត្រូវតែធានាការពារជាតិ គ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង និងការពារអធិបតេយ្យភាពទឹកដី; រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; ធ្វើបានល្អក្នុងកិច្ចការបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ