នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយ លោក Henri, Grand Duke នៃលុចសំបួនិងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅលុចសំបួ នាថ្ងៃត្រង់ទី ១០ ខែធ្នូ (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបសន្ទនាជាមួយ លោក Henri, Grand Duke នៃលុចសំបួ។
នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយ លោក Henri, Grand Duke នៃលុចសំបួនិងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយ លោក Henri, Grand Duke នៃលុចសំបួ

លោក Henri, Grand Duke នៃលុចសំបួមានសេចក្តីសោមនស្សរីករាយដោយបានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសលុចសំបួ ដោយសម្តែងនូវបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីឃើញពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងវៀតណាម-លុចសំបួ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកជាមួយលោក Henri, Grand Duke នៃលុចសំបួអំពីសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការបន្តយកចិត្តទុកដាក់លើសសរស្តម្ភវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ហិរញ្ញវត្ថុបៃតង ថាមពលកកើតឡើងវិញ ការតភ្ជាប់ភស្តុភារ បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យហិរញ្ញវត្ថុបៃតង ដើម្បីទាញយកផលប្រយោជន៍ពីប្រៀបខ្លាំងរបស់ប្រទេសលុចសំបួ និងគាំទ្រវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រកំណើនបៃតងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យឆ្នាំ ២០៥០ និងការប្តេជ្ញាចិត្តលើការប្រែប្រួលអាកាសធាតុនៅសន្និសីទ COP ២៦ ។

លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA)។ វៀតណាមបានស្នើឱ្យលុចសំបួ ជំរុញដល់ប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ឲ្យផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំ ពារការវិនិយោគ វៀតណាម - EU (EVIPA)។ គាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាក្នុងដំណើរការបំប្លែង និងអភិវឌ្ឍថាមពលកកើតឡើងវិញ; គាំទ្រវៀតណាមក្នុងការបង្កើតក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយសមភាព (JETP) ជាមួយក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) និងដៃគូអន្តរជាតិ ដោយឈរលើមូលដ្ឋានធានាឱ្យបាននូវសុខដុមរមនានៃផលប្រយោជន៍របស់ភាគី ដើម្បីធ្វើការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាសកល។

រីឯខ្លួនវិញ លោក Henri, Grand Duke នៃលុចសំបួបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វៀតណាមក្នុងតំបន់ និងអាស៊ាន ហើយសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍវិជ្ជមាន ត្រឹមត្រូវ និងប្រសិទ្ធភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ចបៃតង អាកាសធាតុ សេដ្ឋកិច្ចវិលជុំ។ លោក Henri, Grand Duke នៃលុចសំបួបាននិយាយថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long ហើយចាត់ទុកនេះជាតំបន់សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងប្តេជ្ញាជួយវៀតណាមក្នុងការសម្រេចគោលដៅកំណើនបៃតង។

នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយ លោក Henri, Grand Duke នៃលុចសំបួនិងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួ - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួ

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ