នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួប​ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យសពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីរបន្ត សម្របសម្រួលដើម្បីអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឥណ្ឌា។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន-ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល គឺជាវិស័យដែលមានសក្តានុពលខ្លាំង ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់បន្ថែមទៀត។

នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួប​ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Dova។ រូបថត៖  VGP/Nhật Bắc

រីឯខ្លួនវិញ ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំជ្រៅជ្រះ ដែលសហគមន៍អន្តរជាតិ រួមទាំងប្រជាជនឥណ្ឌាបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសំខាន់របស់លោកអគ្គលេខាបក្សក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប្រទេសឥណ្ឌា ក្នុងមុខតំណែងផ្សេងៗគ្នាជាច្រើន។ លោក Ajit Doval បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យើងសង្ឃឹមថានឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យប្រពៃណី ដូចជាវិស័យការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចដែលបានស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ