នាយករដ្ឋមន្ត្រី Pham Minh Chinh៖ រដ្ឋាភិបាលកំណត់ក្រុមការងារសំខាន់ៗចំនួន ១០ក្នុងឆ្នាំ២០២៤

(VOVWORLD) - នៅឯសន្និសីទបូកសរុបការងារឆ្នាំ ២០២៣ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៤ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោកលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមសម្រេចបាននូវលទ្ធផលសេដ្ឋកិច្ចសង្គមសំខាន់ៗ ក្នុងឆ្នាំកន្លងទៅ ហើយមានមូលដ្ឋានល្អដើម្បីបន្តអភិវឌ្ឍន៍។

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ រដ្ឋាភិបាលកំណត់ក្រុមការងារសំខាន់ៗចំនួន ១០ក្នុងឆ្នាំ២០២៤ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និសីទ។ (រូបថត៖ VGP)
របាយការណ៍នៅក្នុងសន្និសីទនេះ បានបង្ហាញថា កំណើនផលិតផលក្នុងស្រុក សរុប (GDP) របស់វៀតណាមក្នុងឆ្នាំមុនសម្រេចបាន ៥,០៥% ដោយស្ថិតក្នុងក្រុម ប្រទេសមានកំណើនខ្ពស់នៅក្នុងតំបន់ និងលើពិភពលោក បង្កើនទំហំសេដ្ឋកិច្ចជាតិ ឡើងដល់ប្រហែល ៤៣០ ពាន់លានដុល្លារអាមេរិក។ វិស័យកសិកម្មនៅតែជាសសរ ស្តម្ភដ៏រឹងមាំនៃសេដ្ឋកិច្ច ដែលកើនឡើង ៣,៨៣% ក្នុងឆ្នាំមុន និងជាកម្រិតកំណើន ខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ ឧស្សាហកម្មបានងើបឡើងវិញយ៉ាងឆាប់ រហ័សជារៀងរាល់ត្រីមាស។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ ថា ពីលទ្ធផលគួរឲ្យលើកទឹកចិត្តខាងលើ ចាំបាច់ត្រូវរកឃើញចំណុចភ្លឺដើម្បីបន្តពង្រីក នាពេលខាងមុខ៖
“តើការវាយតម្លៃទូទៅបែបនេះគឺត្រឹមត្រូវ ច្បាមជាប់ស្ថានភាពជាក់ស្ដែង និងមាន ភាពសត្យានុម័តដែរឬទេ? នៅក្នុងបរិបទលំបាក យើងបញ្ជាក់ថាយើងទទួលបានលទ្ធ ផលសំខាន់ និងទូលំទូលាយ ប៉ុន្តែក៏ត្រូវវិភាគ និងវាយតម្លៃថា តើយើងសម្រេចលទ្ធ ផលទាំងនោះអាស្រ័យហេតុណា”?
បន្ទាប់ពីបានស្តាប់មតិយោបល់នានា ក្នុងសេចក្ដីសន្និដ្ឋាននៅសន្និសីទ លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងពីការប្តេជ្ញាចិត្តចំនួន ៥ និងភារកិច្ច ចំនួន ១០ ក្រុមក្នុងឆ្នាំនេះ។ ក្នុងនោះ ផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើន រក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ជំរុញខ្លាំងការអនុវត្តយ៉ាងប្ដូរផ្ដាច់ ស៊ីសង្វាក់គ្នា ជាក់ស្តែង និងមានប្រសិទ្ធភាពនូវ របកគំហើញយុទ្ធសាស្ត្រ; ផ្តោតលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយ ប្រសិទ្ធភាព ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីគំរូកំណើន ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងវិស័យទើបចេញនានា។ ទន្ទឹមនឹងនោះ ពង្រឹង និងពង្រីកផ្នែកការពារជាតិ សន្តិសុខ ជំរុញកិច្ចការបរទេស និងសមាហរណកម្មអន្តរ ជាតិលើគ្រប់ជ្រុងជ្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ