នាយករដ្ឋមន្ត្រី Phan Van Khai - មេដឹកនាំឆ្នើមរបស់បក្ស និងរដ្ឋវៀតណាម

(VOVWORLD) - របាយការណ៍ បទអន្តរាគម និងមតិចំនួនជិត ៤០ ដែលបានបង្ហាញនៅក្នុងសិក្ខា សាលាបានបកស្រាយបំភ្លឺខ្លឹមសារមួយចំនួនអំពីបុគ្គល និងអាជីពបដិវត្តន៍របស់លោក Phan Van Khai៖ ដំណើរការពីយុវជនស្នេហាជាតិទៅជាមេដឹកនាំឆ្នើមរបស់បក្ស និង រដ្ឋវៀតណាម; គំរូជនកុម្មុយនិស្តដ៏ស្មោះត្រង់ លះបង់អស់ពីចិត្តដើម្បីប្រទេសជាតិ និង ប្រជាជន; កុលបុត្រប្រុសឆ្នើមរបស់បក្សភាគ និងប្រជាជនទីក្រុងហូជីមិញ។ 

នាយករដ្ឋមន្ត្រី Phan Van Khai - មេដឹកនាំឆ្នើមរបស់បក្ស និងរដ្ឋវៀតណាម - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VNA)
នារសៀលថ្ងៃទី ២៤ ធ្នូ នៅទីក្រុងហាណូយ បណ្ឌិត្យសភានយោបាយជាតិ ហូជីមិញ និងគណៈ
កម្មាធិការបក្សទីក្រុងហូជីមិញ បានសម្របសម្រួលគ្នារៀបចំសិក្ខា សាលាវិទ្យាសាស្ត្រដោយប្រធានបទ៖ “លោក Phan Van Khai - មេដឹកនាំឆ្នើមរបស់ បក្ស និងរដ្ឋ កុលបុត្រឆ្នើមរបស់ទីក្រុងហូជីមិញ”។ សិក្ខាសាលានេះគឺជាសកម្មភាពជាក់ ស្តែងដើម្បីអបអរសាទរខួបលើកទី ៩០ នៃទិវាកំណើតរបស់លោក Phan Van Khai (ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៣៣ - ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣)។ លោកជានាយករដ្ឋមន្ត្រី វៀតណាម ចាប់ពីខែកញ្ញា ឆ្នាំ១៩៩៧ ដល់ខែកក្កដា ឆ្នាំ២០០៦។
របាយការណ៍ បទអន្តរាគម និងមតិចំនួនជិត ៤០ ដែលបានបង្ហាញនៅក្នុងសិក្ខា សាលាបានបកស្រាយបំភ្លឺខ្លឹមសារមួយចំនួនអំពីបុគ្គល និងអាជីពបដិវត្តន៍របស់លោក Phan Van Khai៖ ដំណើរការពីយុវជនស្នេហាជាតិទៅជាមេដឹកនាំឆ្នើមរបស់បក្ស និង រដ្ឋវៀតណាម; គំរូជនកុម្មុយនិស្តដ៏ស្មោះត្រង់ លះបង់អស់ពីចិត្តដើម្បីប្រទេសជាតិ និង ប្រជាជន; កុលបុត្រប្រុសឆ្នើមរបស់បក្សភាគ និងប្រជាជនទីក្រុងហូជីមិញ។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Danh Tien ប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បណ្ឌិត្យសភា នយោបាយជាតិហូជីមិញបានអះអាងថា៖
“លោក Phan Van Khai មានការរួមវិភាគទានឆ្នើមចំនួន ៣។ ទី១ គឺដឹកនាំការ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ចសង្គមគ្រប់ជ្រុងជ្រោយ។ យើងបានឃើញយ៉ាងច្បាស់ នៅ ពេលដែលលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ហើយពេលអញ្ជើញថ្លែងសុន្ទរកថានៅ សម័យប្រជុំរដ្ឋសភានីតិកាលទី១០ លោកបានលើកឡើងយ៉ាងច្បាស់អំពីកម្មវិធី និង ភារកិច្ចជាមូលដ្ឋានរបស់រដ្ឋាភិបាលក្នុងអាណត្តិឆ្នាំ ១៩៩៧ - ២០០២។ ទីពីរគឺការផ្លាស់ប្ដូរថ្មីក្នុងកំណែទម្រង់រដ្ឋបាល។ ទី៣ គឺដឹកនាំការកែទម្រង់គោលនយោបាយកិច្ចការបរទេស ដើម្បីលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ