នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ការកសាងនិងអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលគឺជានិន្នាការចំបាច់

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៩ សីហា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ខុទ្ទកាល័យរដ្ឋាភិបាល វៀតណាម បានរៀបចំពិធីបើកឲ្យដំណើរការប្រព័ន្ធព័ត៌មាន របាយការណ៍ថ្នាក់ជាតិ មជ្ឈមណ្ឌលផ្តល់ព័ត៌ មាននិងការបញ្ជាណែនាំប្រតិបត្តិរបស់រដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល និងប្រកាសសេវាកម្មសាធារណៈតាមអ៊ិនធឺរណែតលើកទី ១០០០ នៅលើច្រកទ្វារអេឡិចត្រូនិកជាតិ ផ្តល់សេវាសាធារណៈ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ការកសាងនិងអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលគឺជានិន្នាការចំបាច់ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VGP/Quang Hieu)

ការបើកប្រព័ន្ធនេះ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់រដ្ឋបាល ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពគ្រប់គ្រង លុបបំបាត់ការប្រើប្រាស់ប្រព័ន្ធឯកសារក្រដាសជាបណ្តើរៗ និងផ្លាស់ប្តូរវិធីសាស្ត្រដឹកនាំ តាមទិសដៅរដ្ឋាភិបាលដែលគ្មានក្រដាស។ នៅថ្ងៃទី ១៩ ខែសីហានេះ ខុទ្ទកាល័យរដ្ឋាភិបាលបានប្រកាសបញ្ចូលសេវាកម្មសាធារណៈតាមអ៊ិនធឺរណែតចំនួន ៣ ដោយកត់សម្គាល់នូវសេវាសាធារណៈលើកទី ១០០០ នៅ លើច្រកទ្វារអេឡិចត្រូនិកជាតិផ្តល់សេវាសាធារណៈ។

អញ្ជើញថ្លែងនៅក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាការកសាងនិងអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលគឺជានិន្នាការចាំបាច់ សំដៅលើកកម្ពស់លក្ខណៈបើក ចំហនិងតម្លាភាពរបស់រដ្ឋាភិបាលនិងលុបបំបាត់អំពើពុករលួយនិងខ្ជះខ្ជាយ។ ឆ្នាំ ២០២០ គឺជាឆ្នាំនៃការផ្លាស់ប្តូរឌីជីថលជាតិ ដែលជាឆ្នាំចាប់ផ្តើមនៃដំណើរការឆ្ពោះទៅរក “ប្រទេស វៀតណាមឌីជីថល”។

“យើងត្រូវបន្តការច្នៃប្រឌិតថ្មីក្នុងការអនុវត្តការកសាងរដ្ឋាភិបាលអេឡិចត្រូនិច រដ្ឋាភិបាល ឌីជីថល ដោយផ្សារភ្ជាប់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការផ្លាស់ប្តូរឌីជីថល ក្នុងសកម្មភាពនានារបស់ស្ថាប័នរដ្ឋ។ ម្យ៉ាងវិញទៀត ត្រូវជំរុញខ្លាំង ការតភ្ជាប់ ទំនាក់ទំនងអន្តរកម្មនិងការផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធិភាព រវាងរដ្ឋាភិបាល ក្រសួង ស្ថាប័នរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងអង្គការនយោបាយសង្គមដែលពាក់ព័ន្ធ។ ទន្ទឹមជាមួយគ្នានោះ ព័ត៌មាននិងទិន្នន័យត្រូវតែស្របទៅតាមស្តង់ដារនៃប្រតិបត្តិការរលូនដើម្បីនាំមកនូវប្រសិទ្ធភាពខ្ពស់បំផុត។ ជាពិសេស ចាំបាច់ត្រូវការបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពបច្ចេកវិទ្យាព័ត៌មាននិងបំពាក់នូវជំនាញឌីជីថលចាំបាច់ ដើម្បីអាចសម្របខ្លួនទៅនឹងបរិយាកាសការងារតាម អ៊ិនធឺណែតផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

ទាក់ទងនឹងច្រកទ្វារអេឡិចត្រូនិកជាតិផ្តល់សេវាសាធារណៈ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យបញ្ចប់ការរួមបញ្ចូលរាល់សេវាកម្មសាធារណៈសំខាន់ៗ ដូចជាការនាំចេញនិងនាំចូល ដីធ្លី សំណង់ រ៉ែ  និងពន្ធដាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ