នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបប្រាស្រ័យនៅខាងក្រៅសន្និសីទកំពូល G7 បើកទូលាយ

(VOVworld)-នារសៀលថ្ងៃទី២៦ឧសភា ក្នុងឱកាសទៅទស្សនកិច្ចប្រទេសជប៉ុន និងអញ្ជើញចូលរួមសន្និសីទកំពូល G7 បើកទូលាយនៅក្រុង Mie ជប៉ុននោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានមានការ ជួបទ្វេភាគីជាមួយប្រធានាធិបតីស្រីលង្កា អគ្គលេខាធិការអ.ស.ប អគ្គនាយក មូលនីធិរូបីយវត្ថុអន្តរជាតិ (IMF) អគ្គលេខាធិការអង្គការ OECD និងថ្នាក់ដឹកនាំ
ខេត្ត Aichi រួមជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មជប៉ុនមួយចំនួន។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបប្រាស្រ័យនៅខាងក្រៅសន្និសីទកំពូល G7 បើកទូលាយ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena

        ក្នុងជំនួបជាមួយប្រធានាធិប​តីស្រីលង្កា លោក Maithripala Sirisena ភាគី ទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងទ្វេភាគី ជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់និងបង្កើនការជួបប្រាស្រ័យមិត្តភាពរវាងប្រជាជននៃប្រទេសទាំង
ពីរ ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យស្រីលង្កា យកចិត្តទុក ដាក់និងគាំទ្រគោលជំហរបស់អាស៊ាននិងវៀតណាមក្នុងការដោះស្រាយបញ្ហា សមុទ្រខាងកើតដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

        ក្នុងការជួបសម្តែងការគួរសមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក
Ban Ki-moon នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាម
កំពុងកសាងផែនការអនុវត្តកិច្ចព្រមព្រៀងប៉ារីសCOP-21ស្តីពីបម្រែបម្រួល អា
កាសធាតុ របៀបវារៈ២០៣០ និងគោលដៅអភិវឌ្ឍន៍និរន្តរភាព។​រីឯខ្លួនវិញ លោក
Ban –Ki-moon បានវាយតម្លៃខ្ពស់នូវការរួមចំណែកសកម្មក្នុងសកម្មភាព រក្សា
សន្តិភាពរបស់អ.ស.ប។​ស្តីពីបញ្ហាសមុទ្រខាងកើត លោក Ban Ki-moon បាន
រំលឹកឡើងវិញនូវគោលជំហមុនក៏ដូចជាក្រោយគាំទ្រការដោះស្រាយជំលោះ
ដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.ប
ស្តី ពីច្បាប់សមុទ្រ១៩៨២ ព្រមទាំងមានបំណងថា អាស៊ាននិងចិនអនុវត្តប្រកប ដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ​
សមុទ្រខាងកើត (DOC) និងឈានដល់សម្រេចក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង
កើត (COC) យ៉ាងឆាប់ៗ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបប្រាស្រ័យនៅខាងក្រៅសន្និសីទកំពូល G7 បើកទូលាយ - ảnh 2
នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ជួបសម្តែងការគួរសមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon

        ក្នុងជំនួបជាមួយអគ្គលេខាអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច 
(OECD) Angel Gurria នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាង ថា វៀតណាមយកចិត្តទុកដាក់កិច្ចសហប្រតិបត្តិការជាមួយ OECD ទាំងក្នុងក្រប ខ័ណ្ឌទ្វេភាគីនិងតំបន់។ លោក​Nguyen Xuan Phuc បានស្នើរថា​នាពេលខាងមុខ
OECD បន្តសហប្រតិបត្តិការ ជួយវៀតណាមលើវិស័យជាក់ស្តែងមួយចំនួន សំដៅ
ជម្រុញគំណែទម្រង់សេដ្ឋកិច្ច លើកកំពស់ប្រសិទ្ធិភាពនូវការធ្វើសមាហរណកម្ម
អន្តរជាតិ។​រីឯខ្លួនវិញ អគ្គលេខាធិការ OECD បានសន្យាថានឹងជួយវៀតណាម
លើវិស័យបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ជួយវៀតណាម
ទទួលប្រកបដោយជោគជ័យតួនាទីជាម្ចាស់ APEC 2017។

        ក្នុងការជួបជាមួយនាយិការប្រតិបត្តិមូលនីធិ រូបីយវត្ថុអន្តរជាតិ IMF លោក
ស្រី Christine Largrade បានចាត់ទុកថា វៀតណាមទទួលបានជោគជ័យនៃការអនុ
វត្តប្រកបដោយ ប្រសិទ្ធិភាពរូបសណ្ឋានសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។

        ក៏នាពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបជាមួយអភិបាលខេត្ត Aichi ជប៉ុន លោក Hideaki Omura និង
ថ្នាក់ ដឹកនាំអង្គភាពអាជីវកម្មមួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ