នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែកក្កដានៅ ទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោក Francis Young Efeduma ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀតណាម ក្នុងឱកាសលោកមកជម្រាបលា បញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួន។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀតណាម (រូបថតៈ VGP/Quang Hieu) |
អញ្ជើញថ្លែងមតិ ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងថា ជាមួយសក្តានុពលដ៏ធំធេងអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការនាំចេញ របស់ វៀតណាមនោះ នឹងក្លាយជាកាលានុវត្តន៍ភាពដ៏ល្អសម្រាប់កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ដោយមានចំនួនប្រជាជនច្រើននៅទ្វីបអាហ្វ្រិកនិងអាស៊ី ការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរនីហេ្សរីយ៉ានិងវៀតណាម នឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរ ជាពុំខាន។ លោកនាយករដ្ឋមន្រ្តីសង្ឃឹម ថា នាពេលអនាគត លោកឯកអគ្គរដ្ឋទូត Francis Young Efeduma ក៏ដូចជាឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាអាណត្តិថ្មី នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។
ចំណែកឯឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាបានឲ្យដឹងថា នីហ្សេរីយ៉ាគ្រោងនឹងរៀបចំប្រតិភូអាជីវកម្មមកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសធ្វើអាជីវកម្មនិងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។ វៀតណាមមានរមណីដ្ឋានជាច្រើន ហើយប្រជាជននីហ្សេរីយ៉ាជាច្រើនចង់មកទស្សនាប្រទេសវៀត ណាមដែរ។ នីហ្សេរីយ៉ាបានត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំក្រោយ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ត្រូវ រុញថយក្រោយ ដើម្បីដំណើរការកម្មវិធីសហប្រតិបត្តិការទាំងនេះ៕