នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើទស្សនកិច្ចនូវែលសេឡង់និងអូស្ត្រាលី

(VOVWORLD) -នាយប់ថ្ងៃទី១៨ខែមិនា នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានត្រឡប់មកដល់ព្រលានយន្តហោះ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅ នូវែលសេឡង់ អូស្ត្រាលីនិងចូលរួមសន្និសីទកំពូលពិសេសអាស៊ាន-អូស្ត្រាលី តាម សេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Andern និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull។


ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងចូលរួមសន្និសីទកំពូលពិសេស អាស៊ាន-អូស្ត្រាលីរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាននាំទំនាក់ទំនង រវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី បង្កើតសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនង សហប្រតិបត្តិការវៀតណាម-អូស្ត្រាលី ព្រមទាំងរួមចំណែកសំខាន់ទៅក្នុងជោគជ័យ នៃសន្និសីទកំពូលពិសេសអាស៊ាន-អូស្ត្រាលី ជាពិសេស បង្កើនការតភ្ជាប់រវាងអាស៊ាន ជាមួយអូស្ត្រាលីនាពេលខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ