នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទ WEF ASEAN

(VOVWORLD) -ដំណើរទស្សនកិច្ចនេះបានរួមចំណែកសកម្ម ក្នុងការផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាម ទៅដល់សហគ្រាសជួរមុខលើ ពិភពលោកនិងក្នុងតំបន់។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទ WEF ASEAN - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិបិទបញ្ចប់វេទិកា WEF ASEAN

នាយប់ថ្ងៃទី១២ឧសភា គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី រដ្ឋា ភិបាល លោក Nguyen Xuan Phuc បានចាកចេញពីរាជធានីភ្នំពេញប្រទេសកម្ពុជា បញ្ចប់ប្រកប ដោយជោគជ័យរាល់សកម្មភាពចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ ស្តីពី អាស៊ានឆ្នាំ ២០១៧ (WEF ASEAN)។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកសកម្ម ក្នុងការផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាម ទៅដល់សហគ្រាសជួរមុខលើ ពិភពលោកនិងក្នុងតំបន់។ មុននោះ អញ្ជើញថ្លែងមតិនៅពិធីបិទសន្និសីទ WEF ASEAN និងទទួលដំណែងទទួលរៀបចំសន្និសីទ WEF ASEAN ឆ្នាំ២០១៨ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនឹងរួមសហការ ជាមួយ WEF រដ្ឋាភិបាលនៃប្រទេសនានានិងសហគមន៍សហគ្រាសអន្តជាតិដើម្បី រៀបចំប្រកបដោយជោគជ័យសន្និសីទ WEF ASEAN នៅវៀតណាមនាឆ្នាំ២០១៨ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ