នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីលាងសាយភាជន៍របស់រដ្ឋអំណាចអាមេរិក

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក នាថ្ងៃត្រង់ ថ្ងៃទី ៣១ ឧសភា (តាមម៉ោងតំបន់)នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ចូលរួមពិធីលាង សាយភាជន៍ថ្នាក់ររដ្ឋដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson ជាអធិបតី។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីលាងសាយភាជន៍របស់រដ្ឋអំណាចអាមេរិក - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson (រូបថតៈ TTXVN)

នៅទីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានសង្កត់ធ្ងន់ថា មានឱកាសជាច្រើនកំពុងបើកចេញសម្រាប់ទំនាក់ទំនង វៀតណាម-អាមេរិកលើគ្រប់វិស័យជាពិសេសគឺវិស័យសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ សន្តិសុខ -ការពារជាតិ និងក្នុងការដោះស្រាយរាល់បញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អញ្ជើញធ្វើការឆ្លើយតបវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករក្សា សន្ទះអភិវឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ជាពិសេស រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការ អភិវឌ្ឍន៍ ក្នុងតំបន់និង លើពិភពលោកនាប៉ុន្មានសតវត្សខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ