នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញឆ្លើយសំណួរសួរដេញដោលនៅមុខរដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានអនុវត្តន៍ការសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ លោក Nguyen Manh Hung អំពីការងារគ្រប់គ្រងសារព័ត៌មាន ការគ្រប់គ្រងអាជ្ញាប័ណ្ណក្នុងវិស័យសារព័ត៌មាន វិទ្យុនិងទូរទស្សន៍ រួមទាំងការផ្តល់និងដកហូតកាតអ្នកកាសែត ក៏ដូចជាការគ្រប់គ្រងព័ត៌មានអេឡិចត្រូនិក ជាពិសេសគេហទំព័រព័ត៌មានអេឡិចត្រូនិក និងបណ្តាញសង្គម ជាដើម។

បញ្ចប់ការសួរដេញដោលរយៈពេល ៣ ថ្ងៃមក នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញរាយការណ៍បន្ថែមទៀត នូវបញ្ហាដែលពាក់ព័ន្ធក្រោមការដឹកនាំរបស់រដ្ឋាភិបាលនិងអញ្ជើញឆ្លើយសំណួរសួរដេញដោលដោយផ្ទាល់របស់សមាជិកសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ