នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តចំនួន៦

(VOVWORLD) -នារសៀលថ្ងៃទី៧ខែឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយខេត្តចំនួន៦ រួមមានខេត្ត Ha Giang ខេត្ត Lao Cai ខេត្ត Yen Bai ខេត្ត Dien Bien ខេត្ត Lai Chau ខេត្ត Son La ស្តីពីគម្រោងការអភិវឌ្ឍន៍ជនបទបន្សាំជាមួយគ្រោះធម្មជាតិ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តចំនួន៦ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ Thong Nhat/TTXVN) 

គម្រោងការនេះមានទុនវិនិយោគសរុបឡើងដល់ ១២៩,៥លានដុល្លារអាមេរិក ហើយគម្រងការនេះបានអនុវត្តពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣។

        អញ្ជើញថ្លែងមតិនៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងហិរញ្ញវត្ថុបន្តការពិភាក្សាជាមួយដៃគូផ្តល់ប្រាក់កម្ចីដើម្បីកាត់បន្ថយអត្តាការប្រាក់និងអូសបន្លាយរយៈពេលខ្ចីប្រាក់រហូតដល់៣០ឆ្នាំ។ ខេត្ត Lao Cai ទទួលខុសត្រូវការចុះហត្ថលេខាលើប្រាក់កម្ចីសម្រាប់ខេត្តទាំង៦។ ស្ថាប័នមានសមត្ថកិច្ច ជួយបំពេញបែបបទខ្ចីប្រាក់ដើម្បីអនុវត្តន៍គម្រោងការនេះប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ