នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបណ្តាខេត្តវាលសណ្តទន្លេ Cuu Long

(VOVWORLD) -នាសៀលថ្ងៃទី៩ខែឧសភានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តវាលសណ្តទន្លេ Cuu Long មួយចំនួន ស្តីពីស្ថានភាពរអិលបាក់ដី។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបណ្តាខេត្តវាលសណ្តទន្លេ Cuu Long - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការ (រូបថតៈ VGP) 

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វាលសណ្តទន្លេ Cuu Long មានតួនាទីយុទ្ធសាស្ត្រសំខាន់ដោយមានចំនួនប្រជាជន២០លាននាក់កំពុងរស់នៅ ប៉ុន្តែក៏ ជាកន្លែងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបម្រែបម្រួលអាកាសធាតុដែរ។ ក្នុងនោះ សភាពការរអិលបាកដីតាមត្រើយទន្លេ ឆ្នេរសមុទ្រកំពុងគំរាមកំហែងផ្ទាល់ទៅលើទីប្រជុំជន សំណង់ហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើការផ្តោតសំខាន់ ទៅការដោះស្រាយស្ថានភាពបម្រែបម្រួលអាកាសធាតុនៅវាលសណ្តទន្លេ Cuu Long  សំដៅធានាសុវត្ថភាពការ រស់រានមានជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។

        នាយករដ្ឋមន្ត្រីបានសំណូលពរឲ្យក្រសួងទាំងអស់ ជាពិសេសគឺមូលដ្ឋាននានាក្នុងតំបន់ អនុវត្តដោយព្រមៗគ្នារាល់ដំណោះស្រាយ សំ ដៅអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពវាលសណ្តទន្លេ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ