នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៤០ គណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម - ឡាវនោះ នារសៀលថ្ងៃទី៥ខែកុម្ភៈ នៅរដ្ឋធានីវៀងច័ន្ទ  នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្សនិង ជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith

នៅក្នុងជំនួបជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុត សម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ។ រីឯខ្លួនវិញ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសគឺការរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំលើកទី៤០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកនេះ។

        ក្នុងជំនួបជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou   នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ ពង្រឹងនិងពង្រីកនូវទំនាក់ទំនង នយោបាយ ការទូតនិងរិតបន្តឹងកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany  Yathotou 

        នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានវិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមនិងអញ្ជើញជាសហអធិបតីកិច្ចប្រជុំលើក ទី៤០ គណៈកម្មាធិ ការអន្តររដ្ឋាភិបាល វៀតណាម-ឡាវផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ