នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់,អគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន VISA (អាមេរិក)

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែមីនានៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋ កិច្ចនិងថាមពលនៃសាធារណរដ្ឋអាល្លឺម៉ង់លោក Peter Altmaier  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យអាល្លឺម៉ង់ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាស របស់ អាលឺម៉ង់ ឲ្យបង្កើនការវិនិយោគលើបណ្តាគម្រោងអភិវឌ្ឍ ន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់,អគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន VISA (អាមេរិក)  - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយលោក Peter Altmaier រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ (រូបថត:Thong Nhat/TTXVN)

នាយករដ្ឋមន្ត្រីក៏សង្ឃឹមផងដែរថា ប្រទេសអាល្លឺម៉ង់នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាពិសេសការអប់រំឧត្តមសិក្សា ពីព្រោះគុណភាពនៃការអប់រំរបស់ អាល្លឺម៉ង់ស្ថិតនៅលំដាប់លេខ១ នៅលើពិភពលោក រួមទាំងស្នើឲ្យបង្កើនតម្លៃពាណិជ្ជ កម្មទ្វេភាគី ពីព្រោះភាគីទាំងពីរនៅមានសក្តានុពលជាច្រើនផងដែរ។ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់អាល្លឺម៉ង់បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ វៀតណាម លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តផ្តល់ជំនួយ ODA សំរាប់វៀតណាម។ ម្យ៉ាងវិញទៀត គាំទ្រការផ្ទេរបច្ចេកវិទ្យា ថាមពលកកើតឡើងវិញសម្រាប់វៀតណាមផងដែរ។

រដ្ឋមន្ត្រី លោក Peter Altmaier មានបំណងទទួលបានពលករវៀតណាម ដើម្បីទៅធ្វើការនៅប្រទេសអាល្លឺម៉ង់។ ទន្ទឹមជាមួយគ្នានោះ សហការជាមួយវៀតណាមលើវិស័យបច្ចេកវិទ្យាទាក់ទងនឹងបញ្ញាសិប្បនិម្មិត ឌីជីថល ការគាំទ្រ ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។ អាល្លឺម៉ង់គាំទ្រនិងសង្ឃឹមថានឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ជាផ្លូវការ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់,អគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន VISA (អាមេរិក)  - ảnh 2 នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយលោក Al Kelly នាយកប្រតិបត្ដិនៃសម្ព័ន្ធក្រុមហ៊ុន VISA (រូបថត: Thong Nhat/TTXVN)

នារសៀលថ្ងៃទី ២៥ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន VISA (អាមេ រិក) លោក Alfred Kelly ផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចង់ឱ្យ VISA  ជួយឧបត្ថម្ភការទូទាត់អេឡិចត្រូនិក ធានាសន្តិសុខនិងសុវត្ថិ ភាពក្នុងការទូទាត់អេឡិចត្រូនិចនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមគាំទ្រដល់កិច្ច សហប្រតិបត្តិការ VISA ជាមួយដៃគូវៀតណាម ដើម្បីផលប្រយោជន៍របស់ភាគីទាំងអស់។

លោក Alfred Kelly បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន VISA កំពុងសហការយ៉ាងជិតស្និទ្ធជាមួយធនាគាររដ្ឋនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូវៀតណាម។ ជាមួយនឹងកិត្យានុភាពរបស់ខ្លួន VISA នឹងមានសម្លេងយ៉ាងសកម្មចំពោះរដ្ឋអំណាចអាមេរិកអំពីសារៈសំខាន់នៃទីផ្សារវៀតណាមចំពោះអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ