នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសិទបូកសរុបការងារកំណែទម្រង់រដ្ឋបាលជាតិ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសិទបូកសរុបការងារកំណែទម្រង់រដ្ឋបាលជាតិ - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ក្នុងសន្និសិទ

(VOVworld)-នាព្រឹកថ្ងៃទី១៧សីហានៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសិទបូក
សរុបការងារកំណែ ទម្រង់រដ្ឋបាលជាតិដំណាក់កាល២០១១-២០១៥។ថ្លែងមតិ
ក្នុងពិធីបើក លោក Nguyen Xuan Phuc បានសំណូមពរឲ្យគ្រប់ក្រសួង ស្ថាប័ននិង
តំបន់នានា ផ្តល់មតិដើម្បីការធ្វើកំណែ​ទម្រង់រដ្ឋបាលទទួលបានប្រសិទ្ធិភាពជាក់
ស្តែង។​លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលមានបំណងផ្ទៀងស្តាប់
តំណាងក្រសួង ស្ថាប័ន និងតំបន់ដែលចូលរួម សន្និសិទផ្តល់នូវដំណោះស្រាយ
ដើម្បីអនុវត្តការងារកែទម្រង់រដ្ឋបាលប្រកបដោយនិរន្តរភាព ក្នុងដំណាក់កាល
២០១៦-២០២០។ទន្ទឹមជាមួយគ្នានោះ​ ត្រូវលើក កំពស់តួនាទីត្រួតពិនិត្យ ឃ្លាំមើល
របស់ស្ថាប័នតំណាងនានាផងដែរ។ លោក Nguyen Xuan Phuc អញ្ជើញថ្លែងអនុ
សាសន៍ថា៖

        “ខ្ញុំសូមអះអាងថា នេះជារដ្ឋាភិបាលបម្រើគឺមិនមែនរដ្ឋាភិបាលទទួលផលទេ។​
ខ្ញុំស្នើរ ថា យើងត្រូវបម្រើប្រជាជន មិនមែនប្រជាជនបង់ពន្ធគឺយើងចង់ធ្វើអ្វីតាមចិត្ត
ក៏បាន គឺត្រូវ បន្តកែទម្រង់យ៉ាងខ្លាំងក្លាវិស័យហិរញ្ញវត្ថុសាធារណ ធ្វើយ៉ាងម៉េចដើម្បី
ប្រាក់ពន្ធរបស់ប្រជាជនត្រូវ បានប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព ដើម្បីផលប្រ
យោជន៍រួមរបស់ប្រជាជននិងរបស់សង្គម”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ