នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន

(VOVWORLD) -ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលទន្លេមេគង្គលើកទី៣ នៅល្ងាច ៤ ខែមេសា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាទ្វេរភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ 


នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូប បានសម្តែងនូវការពេញចិត្តចំពោះ រាល់ការអភិវឌ្ឍយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ នាយករដ្ឋមន្ត្រី ទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងមិនយកពន្ធត្រួតគ្នាកន្លងទៅ។


ប្រតិកម្មទៅវិញ

ផ្សេងៗ