នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន KB Kookmin

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន KB Kookmin - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធាន សម្ព័ន្ធក្រុមហ៊ុន KB Kookmin លោក Yoon Jong Kyoo

(VOVworld)-នៅក្នុងជំនួបនាថ្ងៃទី១១កុម្ភៈនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន
ហិរញ្ញវត្ថុ KB Kookmin កូរ៉េខាងត្បូង លោក Yoon Jong Kyoo។ នៅក្នុងជំនួបនេះ
លោក Yoon Jong Kyoo បានសម្តែងគោលបំណងបើកទូលាយសកម្មភាពធ្វើអាជីវ
កម្មនៅវៀតណាមលើគ្រប់វិស័យ។ លោក Yoon Jong Kyoo បានអះអាងថា នឹង
ស្វែងយល់យ៉ាងសកម្មថែមទៀតនូវគម្រោងការនិងឱកាសវិនិយោគនៅវៀតណាម
 ជាពិសេស នឹងរៀបចំសកម្មភាពសង្គមមួយចំនួននៅវៀតណាម ដូចជាជួយឧបត្ថម្ភ
យុវជនវៀតណាមក្នុងដំណើការចាប់ផ្តើមអាជីព។

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ
សុឆន្ទៈរបស់សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ KB Kookmin។ លោកបានសង្កត់ធ្ងន់ ថា រដ្ឋាភិ
បាលវៀតណាមនឹងរក្សារឹងមាំម៉ាក្រូសេដ្ឋកិច្ច បង្កើតបរិយាកាសវិនិយោគ ងាយស្រួល
សម្រាប់វិនិយោគិនបរទេសក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន ហិរញ្ញវត្ថុ KB Kookmin ផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ