នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទូរស័ព្ទលើកទឹកចិត្តក្រុមជម្រើសជាតិវៀតណាម

(VOVWORLD) - ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទូរស័ព្ទអបអរសាទរនិងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិវៀតណាមទាំង មូល ដែលកំពុងបំពេញភារកិច្ចនៅប្រទេសថៃ។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទូរស័ព្ទលើកទឹកចិត្តក្រុមជម្រើសជាតិវៀតណាម - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសំណេះសំណាលនិងអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដែលបានឈ្នះពានរង្វាន់ AFF Suzuki Cup 2018  (រូបថត៖ VGP)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc   អញ្ជើញជូនពរក្រុមជម្រើសជាតិទាំង មូល អោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតលើកទី ១ វគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ សម្រាប់តំបន់អាស៊ី។

ការលើកទឹកចិត្តដែលលោកនាយករដ្ឋមន្ត្រីផ្ញើរជូនដល់ក្រុមជម្រើសជាតិ ចំនិងទិវាបុណ្យនក្ខត្តប្ញក្សរបស់ប្រទេសជាតិ ប្រៀបដូចជាកម្លាំងចលករដើម្បីលើកទឹកចិត្តដល់គណៈកម្មការគ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាមនិងកីឡាករ បន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបទៅនឹងសេចក្តីស្រឡាញ់និងការរំពឹងទុករបស់អ្នកគាំទ្របាល់ទាត់ជាតិតែម្តង។ ជាការឆ្លើយតបវិញចំពោះសេចក្តីជូនពររបស់លោកនាយករដ្ឋមន្ត្រី លោក Park Hang Seo គ្រូបង្វឹកនិងកីឡាករទាំងអស់បានសន្យាថានឹងបន្តការខិតខំប្រឹងប្រែងក្នុងប៉ុន្មានថ្ងៃហ្វឹកហាត់នៅថៃ ដើម្បីមានការរៀបចំល្អបំផុតសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិម្ចាស់ផ្ទះថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកញ្ញា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ