នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការងារ កសាងច្បាប់ប្រចាំខែមិថុនា ឆ្នាំ២០២៣

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យប្រមូលផ្តុំធនធានដើម្បីត្រៀមរៀបចំឲ្យបានល្អ ធានាវឌ្ឍនភាព និងគុណភាពនៃការ កសាងច្បាប់; ច្បាប់និងបទប្បញ្ញត្តិត្រូវតែច្បាមជាប់នឹងស្ថានភាពជាក់ស្តែង និងអាចធ្វើ ទៅបាន; ដោះស្រាយបានបញ្ហា; បង្កើតមូលដ្ឋានច្បាប់ថ្មី ដើម្បីបើកធនធានសម្រាប់ ការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការងារ កសាងច្បាប់ប្រចាំខែមិថុនា ឆ្នាំ២០២៣ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់នាយក រដ្ឋមន្ត្រី លោក Pham Minh Chinh រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំស្តីពីការងារកសាង ច្បាប់ប្រចាំខែមិថុនា ឆ្នាំ ២០២៣។ ក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានពិចារណា និងផ្តល់ យោបល់លើសំណើចំនួន ៤ ស្ដីពីការងារកសាងច្បាប់។
ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងសម័យ ប្រជុំលើកទី៦ រដ្ឋសភា នីតិកាលទី១៥ ដែលប្រព្រឹត្តទៅនាខែតុលាខាងមុខ រដ្ឋាភិបាល នឹងដាក់ជូនរដ្ឋសភា ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន៩ ផ្តល់យោបល់លើ សេចក្ដីព្រាងច្បាប់ចំនួន ៨ ក្នុងនោះមានសេចក្ដីព្រាងច្បាប់ដ៏ពិបាកនិងស្មុគ្រស្មាញមួយ ចំនួន ជាមួយនឹងមតិផ្សេងៗគ្នាជាច្រើន។
ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យប្រមូលផ្តុំធនធានដើម្បីត្រៀមរៀបចំឲ្យបានល្អ ធានាវឌ្ឍនភាព និងគុណភាពនៃការ កសាងច្បាប់; ច្បាប់និងបទប្បញ្ញត្តិត្រូវតែច្បាមជាប់នឹងស្ថានភាពជាក់ស្តែង និងអាចធ្វើ ទៅបាន; ដោះស្រាយបានបញ្ហា; បង្កើតមូលដ្ឋានច្បាប់ថ្មី ដើម្បីបើកធនធានសម្រាប់ ការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ