នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជួបប្រាស្រ័យជាមួយនិស្សិតនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ នាយករដ្ឋមន្រ្តី វៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញទៅទស្សនា និងជួបសន្ទនាជាមួយសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជួបប្រាស្រ័យជាមួយនិស្សិតនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជួបប្រាស្រ័យជាមួយនិស្សិតនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស។ រូបថត៖ VOV

ថ្លែងទៅកាន់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានបំណងចង់ឲ្យ យុវជននៃប្រទេសទាំងពីរចងចាំជារៀងរហូត និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសការពលីកម្មវីរភាពរបស់វីរៈយុទ្ធជនពលីវៀតណាម និងកម្ពុជា ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសនីមួយៗ និងដើម្បីមិត្តភាព និងសាមគ្គីភាពរបស់ប្រជាជនទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យសាកលវិទ្យាល័យ ជាពិសេសវិស័យអប់រំ និងបណ្តុះបណ្តាល យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការសិក្សា ស្រាវជ្រាវ និងការស្នាក់នៅសម្រាប់និស្សិតកម្ពុជា។ សង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកលវិទ្យាល័យជាទូទៅ និងសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស ជាពិសេស លើកកំពស់តួនាទីឈានមុខគេក្នុងការច្នៃប្រឌិត និងផ្តល់ធនធានមនុស្សគុណភាពខ្ពស់ ដើម្បីបម្រើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រួមទាំងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជួបប្រាស្រ័យជាមួយនិស្សិតនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស - ảnh 2នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សង្ឃឹមថា និស្សិតវៀតណាម និងកម្ពុជានឹងសិក្សាយ៉ាងក្លៀវក្លា ។ រូបថត៖ VOV

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សង្ឃឹមថា និស្សិតវៀតណាម និងកម្ពុជានឹងសិក្សាយ៉ាងក្លៀវក្លា ទន្ទឹមនឹងនោះ តែងតែគោរពយ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់ពិសេសនៃការអភិរក្ស និងលើកកម្ពស់ប្រពៃណីមិត្តភាព និងសាមគ្គីភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ