នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី

(VOVWORLD) - យោងតាមកម្មវិធី នៅព្រឹកថ្ងៃទី ៦ មីនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងចូលរួមសម័យប្រជុំពេញអង្គ និងសម័យប្រជុំចង្អៀត។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នាយករដ្ឋមន្ត្រីវៀតណាម លោក  Pham Minh Chinh និងថ្នាក់ដឹកនាំប្រទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន ក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ៥ មីនា នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រមុខគណៈប្រតិភូ ដែលចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) – អូស្ត្រាលី ដឹកនាំដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese និងគូដណ្តឹងរបស់លោក។

កិច្ចប្រជុំដែលប្រព្រឹត្តទៅពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ មីនាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររួមរបស់អូស្ត្រាលីជាមួយតំបន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ ក្រៅពីពិធីរំលឹកខួបលើកទី ៥០ នៃភាពជាដៃគូសន្ទនាអូស្ត្រាលី-អាស៊ាន អង្គប្រជុំនឹងផ្តោតលើវិស័យសំខាន់ៗចំនួន ៤ រួមមានៈ ពាណិជ្ជកម្ម អ្នកដឹកនាំដែលកំពុងលេចឡើង អាកាសធាតុ និងថាមពលស្អាត និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។ លើសពីនេះ ក៏មានសកម្មភាពដូចជា៖ វេទិកាធុរកិច្ច; សន្និសីទសហគ្រាសធុនតូច និងមធ្យម (SME) វេទិកាអាកាសធាតុ និងថាមពលស្អាត; កិច្ចប្រជុំសហប្រតិបត្តិការដែនសមុទ្រ។ អូស្ត្រាលីជាប្រទេសដំបូងគេដែលបង្កើតភាពជាដៃគូសន្ទនាជាមួយអាស៊ានកាលពីបួនឆ្នាំមុន ហើយបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំបូងគេរបស់អាស៊ាន។ បច្ចុប្បន្ន អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតទីពីររបស់អូស្ត្រាលី។ យោងតាមកម្មវិធី នៅព្រឹកថ្ងៃទី ៦ មីនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងចូលរួមសម័យប្រជុំពេញអង្គ និងសម័យប្រជុំចង្អៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ