នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្ត Ninh Binh

(VOVWORLD) - ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅទូទៅនៃការរៀបចំផែនការខេត្តគឺនៅឆ្នាំ ២០៣០ Ninh Binh នឹងក្លាយជាប៉ូលកំណើននៃខេត្តភាគខាងត្បូងនៃដីសណ្ដទន្លេក្រហម ដោយឈរលើមូលដ្ឋានបំពេញតាមលក្ខណៈវិនិច្ឆ័យជាទីក្រុងចំណុះមជ្ឈឹម ជាមួយនឹងលក្ខណៈនៃបេតិកភណ្ឌទីក្រុងសហស្សវត្សរ៍ និងទីក្រុងច្នៃប្រឌិត។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្ត Ninh Binh - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្ត Ninh Binh ដំណាក់កាល ២០២១-២០៣០  ចក្ខុវិស័យដល់ឆ្នាំ ២០៥០ នៅទីក្រុង Ninh Binh នាថ្ងៃទី ២៨ ឧសភា ២០២៤  (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៨ ឧសភា នៅទីក្រុង Ninh Binh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្ត Ninh Binh ដំណាក់កាល ២០២១-២០៣០  ចក្ខុវិស័យដល់ឆ្នាំ ២០៥០ សំដៅអភិវឌ្ឍន៍ Ninh Binh យ៉ាងឆាប់រហ័ស និងនិរន្តរភាព ក្លាយទៅជាទីក្រុងឆ្លាតវៃ និងជាប៉ូលកំណើននៅក្នុងខេត្តភាគខាងត្បូងនៃដីសណ្ដទន្លេក្រហម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅទូទៅនៃការរៀបចំផែនការខេត្តគឺនៅឆ្នាំ ២០៣០ Ninh Binh នឹងក្លាយជាប៉ូលកំណើននៃខេត្តភាគខាងត្បូងនៃដីសណ្ដទន្លេក្រហម ដោយឈរលើមូលដ្ឋានបំពេញតាមលក្ខណៈវិនិច្ឆ័យជាទីក្រុងចំណុះមជ្ឈឹម ជាមួយនឹងលក្ខណៈនៃបេតិកភណ្ឌទីក្រុងសហស្សវត្សរ៍ និងទីក្រុងច្នៃប្រឌិត។ ដល់ឆ្នាំ ២០២៥ ខេត្ត Ninh Binh នឹងក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម ជាមួយនឹងលក្ខណៈនៃតំបន់ទីក្រុងបេតិកភណ្ឌសហស្សវត្សរ៍ និងទីក្រុងច្នៃប្រឌិត; ជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត...។  ដើម្បីសម្រេចបានគោលដៅនោះ Ninh Binh ត្រូវផ្តោតលើការប្រមូលផ្តុំ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញកំណើនប្រពៃណី (ដូចជាការវិនិយោគ ការនាំចេញ ការប្រើប្រាស់)។ ខេត្តក៏ត្រូវបង្កើនការវិនិយោគ និងអភិវឌ្ឍកត្តាមនុស្ស; ពង្រឹងការតភ្ជាប់ក្នុងស្រុក តំបន់   និងអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច ផលិតកម្ម និងការប្រើប្រាស់ តាមរយៈការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ផលិតកម្ម និងប្រព័ន្ធសង្វាក់ផ្គត់ផ្គង់។

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យសហគមន៍ធុរកិច្ច និងអ្នកវិនិយោគកសាងយុទ្ធសាស្រ្តអាជីវកម្មយូរអង្វែងប្រកបដោយនិរន្តរភាព និងអនុវត្តឱ្យបានត្រឹមត្រូវនូវការប្តេជ្ញាចិត្តវិនិយោគ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ; ស្របតាមទិសដៅ និងអាទិភាពតាមផែនការខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ