នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ កក្កដា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋសភាទីក្រុង Can Tho បានអញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅស្រុក Thot Not ទីក្រុង Can Tho ដើម្បីប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៥ សកម្មភាពរបស់ គណៈប្រតិភូរដ្ឋសភាទីក្រុង Can Tho  ក្នុងសម័យប្រជុំ; ស្តាប់ ទទួល និងឆ្លើយតបមតិ និងអនុសាសន៍របស់អ្នកបោះ ឆ្នោត ដែលផ្ញើជូនរដ្ឋសភា។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho - ảnh 1ទិដ្ឋភាពនៃជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត (រូបថត៖ VOV)

អញ្ជើញកត់សម្គាល់ និងវាយតម្លៃខ្ពស់ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ទីក្រុង Can Tho សម្រេចបានលទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទីក្រុង Can Tho គឺជាតំបន់ទីក្រុងកណ្តាល ជាទីក្រុងស្នូលនៃតំបន់ដីសណ្តរទន្លេ Cuu Long ហើយកំពុងទទួលបានការវិនិយោគលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ដើម្បីក្លាយជាតំបន់ម៉ាស៊ីនកំណើនថ្មីរបស់ប្រទេស។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ថ្នាក់ដឹកនាំក្រុង ត្រូវយកចិត្តទុកដាក់ដឹកនាំ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវរាល់គោល ដៅដែលបានកំណត់។

ក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចនៅតំបន់ដីសណ្តរទន្លេ Cuu Long ក្នុងឱកាសរំលឹកខួបលើកទី៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខសាច់ញាត្តិគ្រួសារយុទ្ធជនពលីមួយចំនួននៅខ័ណ្ឌ Thot Not ទីក្រុង Can Tho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ