កម្មវិធី “Vu Lan - កតញ្ញូតាធម៌និងជាតិឆ្នាំ ២០២៤” ផ្សព្វផ្សាយស្មារតីនៃការគោរពបូជាក្នុងព្រះពុទ្ធសាសនា

(VOVWORLD) - រាត្រីសិល្បៈ និងពិធីបូកសរុបសកម្មភាពជាបន្តបន្ទាប់នៃកម្មវិធី “Vu Lan - កតញ្ញូតាធម៌និងជាតិឆ្នាំ ២០២៤” បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១០ សីហា នៅរោងមហោស្រព ទីក្រុងហាណូយ។
កម្មវិធី “Vu Lan - កតញ្ញូតាធម៌និងជាតិឆ្នាំ ២០២៤” ផ្សព្វផ្សាយស្មារតីនៃការគោរពបូជាក្នុងព្រះពុទ្ធសាសនា - ảnh 1ការសម្តែងសិល្បៈក្រោមប្រធានបទ "កុលាបតូចមួយទង់" (រូបថត៖ TTXVN)

នេះគឺជាកម្មវិធីប្រចាំឆ្នាំ ដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយ មជ្ឈិមព្រះពុទ្ធសាសនាវៀតណាមរៀបចំឡើង ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន ជារាល់រដូវកាលបុណ្យ Vu Lan។

កម្មវិធី “Vu Lan - កតញ្ញូតាធម៌និងជាតិឆ្នាំ ២០២៤” ត្រូវបានរៀបចំឡើងដោយមានខ្លឹមសារចំនួន ២៖ សកម្មភាពស្ម័គ្រចិត្ត សន្តិសុខសង្គម និងកម្មវិធីសិល្បៈ Vu Lan។

ដោយមានសកម្មភាពស្ម័គ្រចិត្តនិងសន្តិសុខសង្គម កម្មវិធីបានរៀបចំសកម្មភាពដ៏មានអត្ថន័យនៅខេត្ត Dien Bien ដូចជា៖ រំលឹកគុណូបការៈនិងការអុជធូបទៀន ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី; សាងសង់រោងអាហារនៅសាលា Nam Ty សាលាបឋមសិក្សា Hua Thanh ស្រុក Dien Bien; ចុះសួរសុខទុក្ខនិងជូនអំណោយដល់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន Muong Pon; សាងសង់ផ្ទះមេតាធម៌សម្រាប់អតីតយុវជនស្ម័គ្រចិត្ត...។

ក្នុងពេលជាមួយគ្នានោះ កម្មវិធីសិល្បៈ “Vu Lan-កតញ្ញូតាធម៌និងជាតិឆ្នាំ ២០១៤” បានរៀបចំឡើងជាមួយនឹងកម្មវិធីសិល្បៈដ៏សម្បូរបែប សំដៅបង្ហាញពីការតបស្នងសងគុណ និងកត្តញ្ញូធម៌ជូនចំពោះតំណាងគ្រួសារវីរៈអ្នកម្តាយ គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគំរូកតញ្ញូតាធម៌ ដែលមានសកម្មភាពល្អក្នុងអំឡុងពេលកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ