នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលខែមេសាស្តីពីការកសាងច្បាប់

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលខែមេសាស្តីពីការកសាងតច្បាប់។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលខែមេសាស្តីពីការកសាងច្បាប់  - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលខែមេសា ស្តីពីការកសាងច្បាប់ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំ សមាជិករដ្ឋាភិបាលបានពិនិត្យ ផ្តល់យោបល់ និងអនុម័តលើខ្លឹមសារសំខាន់ៗចំនួនពីរ រួមមានៈ គម្រោងច្បាប់ពន្ធលើតម្លៃបន្ថែម (វិសោធនកម្ម); រៀបចំផែនការប្រើប្រាស់ប្រភពដើម្បីបង្កើនចំណូល និងរក្សាទុកការចំណាយទៀងទាត់នៃថវិកាមជ្ឈឹម ឆ្នាំ ២០២៣)។ គម្រោងច្បាប់ពន្ធលើតម្លៃបន្ថែម (ធ្វើវិសោធនកម្ម) ត្រូវសម្រេចឲ្យបានឆាប់ ដើម្បីដាក់ជូនរដ្ឋសភាដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងសម័យប្រជុំលើកទី៧ នាពេលឆាប់ៗនេ; ផែនការប្រើប្រាស់ប្រភពដើម្បីបង្កើនចំណូល និងសន្សំការចំណាយ ត្រូវដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងសម្រេចដើម្បីបែងចែក ប្រើប្រាស់ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា របកគំហើញយុទ្ធសាស្ត្រលើការកែលំអរបៀបរបប គឺជាគោលនយោបាយសំខាន់របស់រដ្ឋ ដោយផ្តោតការយកចិត្តទុកដាក់ ការរៀបចំ និងអនុវត្តយ៉ាងសកម្ម ហើយកំពុងអនុវត្តកាន់តែមានរបៀបរៀបរយ វិជ្ជាជីវៈ មានវិធីសាស្រ្ត វិទ្យាសាស្រ្ត ខ្លឹមសារ និងមានប្រសិទ្ធភាពជាង។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីដើមអាណត្តិមកទល់ពេលនេះ រដ្ឋាភិបាលបានបើកកិច្ចប្រជុំតាមប្រធានបទចំនួន ២៥ ស្តីពីការកសាងច្បាប់; ផ្តល់យោបល់ ពិនិត្យ និងអនុម័តសំណើជិត ១០០ ដើម្បីរៀបចំច្បាប់ សេចក្តីព្រាងច្បាប់ និងខ្លឹមសារពាក់ព័ន្ធ ដែលសុទ្ធតែជាខ្លឹមសារសំខាន់ និងបន្ទាន់ ដើម្បីកែលម្អប្រព័ន្ធច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ