នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ជួបសវនាការជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី
(VOVWORLD) - នារសៀលថ្ងៃទី ២៥ តុលា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានអញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari bin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ តុលា។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ជួបសវនាការជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari bin (រូបថត៖ Phạm Kiên/TTXVN) |
អញ្ជើញពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានស្នើឲ្យប្រទេសទាំងពីរ ខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លាអាមេរិកក្នុងទិសដៅមានតុល្យភាព; បង្កលក្ខណៈងាយស្រួលដល់ការនាំចូលនិងនាំចេញផលិតផលដែលភាគីទាំងពីរមានសក្តានុពលនិងប្រៀបខ្លាំង; លើកទឹកចិត្ត ឱ្យធុរកិច្ចនៃប្រទេសទាំងពីរបើកទូលាយការវិនិយោគ លើទីផ្សារគ្នាទៅវិញទៅមក និងចូលរួមកាន់តែស៊ីជម្រៅក្នុងវិស័យថ្មីៗដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការបំប្លែងថាមពល។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ម៉ាឡេស៊ីនឹងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល ហើយនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យនេះក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនោះ ស្នើឱ្យម៉ាឡេស៊ីជួយឧបត្ថម្ភវៀតណាមក្នុងការដកកាត លឿងរបស់សហភាពអឺរ៉ុប (EU) សម្រាប់ឧស្សាហកម្មអាហារសមុទ្ររបស់វៀត ណាម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV) |
ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក និងបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីកសាងអាស៊ានសាមគ្គីភាព និងឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្លុក និងលើកកំពស់តួនាទីមជ្ឈភាព ផ្តោតលើការដោះស្រាយបញ្ហាក្នុងតំបន់; ឯកភាពរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត; បន្តសម្របសម្រួលជំរុញការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ចរចាកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារ ប្រសិទ្ធភាព និងសមស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ៕