នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ៖ របៀបរបបសមស្របនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីក្នុងសន្និសីទជ្រួតជ្រាប អនុវត្តច្បាប់ និងដំណោះស្រាយមួយចំនួនរបស់រដ្ឋសភានីតិកាលទី១៥។ 
នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ៖ របៀបរបបសមស្របនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

សន្និសីទនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់បណ្តាញអ៊ីនធឺណេតជាមួយនឹងទីតាំងចំនួន ៦៣ នៅតាមបណ្តាខេត្ត-ក្រុងចំណុះមជ្ឈឹម។

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ៖ របៀបរបបសមស្របនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ - ảnh 2លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា៖ “ត្រូវជម្រុញការអភិវឌ្ឍលើជំហានចំនួនប្រាំគឺ៖ ពន្លឿនវឌ្ឍនភាពនៃការលើកកម្ពស់គុណភាពនៃការតាក់តែងច្បាប់ស្របតាមកាលវិភាគដែលបានកំណត់; ទីពីរ ជម្រុញការដោះស្រាយរាល់ការលំបាក និងឧបសគ្គពីការអនុវត្តជាក់ស្តែងទៅការស្រាវជ្រាវ បំពេញបន្ថែម និងកែលម្អដំណើរការតាក់តែងច្បាប់។ ទី៣ គឺលើកកម្ពស់ការពិនិត្យឡើងវិញនូវការរៀបចំប្រព័ន្ធ។ ទី៤ គឺជម្រុញយន្តការវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយសមហេតុផល   និងមានប្រសិទ្ធភាពក្នុងការសម្របសម្រួលរវាងស្ថាប័ននានាក្នុងប្រព័ន្ធនយោបាយ ក៏ដូចជាក្នុងការកសាង និងរៀបចំការអនុវត្តច្បាប់។ ជំហ៊ានទី៥ គឺការងារជម្រុញការឃោសនា ផ្សព្វផ្សាយ និងអប់រំច្បាប់ ឱ្យមានភាពទាក់ទាញ និងស៊ីសង្វាក់គ្នា ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង បានយល់ បានធ្វើនិងបានចូលរួមយ៉ាងសកម្ម”។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា បញ្ហាដែលបានពិភាក្សាក្នុងសន្និសីទនេះនឹងក្លាយជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃ ដោះស្រាយបញ្ហា ស្វែងរកដំណោះស្រាយសមស្រប... តាមនោះនាំឱ្យការងារអនុវត្តច្បាប់កាន់តែមានលក្ខណៈវិជ្ជាជីវៈ វិធីសាស្ត្រ ប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ