នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly
Vu Khuyen -  
(VOVWORLD) - នាថ្ងៃទី ២៩ ខែតុលា ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី ៨ (FII8) នៅរដ្ឋធានី Riyadh និងទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រី អេហ្ស៊ីប Mostafa Madbouly។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការស្រាវជ្រាវ និងពិចារណាលើកិច្ចព្រមព្រៀង និងការរៀបចំដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ (រូបថត៖ VOV) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់អេហ្ស៊ីបក្នុងតំបន់និងវេទិកាពហុភាគី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរជំរុញការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យយ៉ាងសកម្ម សំដៅលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Mostafa Madbouly ចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងអះអាងថា អាជីវកម្មវៀតណាមដែលកំពុងធ្វើអាជីវកម្ម និងវិនិយោគនៅអេហ្ស៊ីបនឹងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសអេហ្ស៊ីប និងបណ្តាប្រទេសអារ៉ាប់។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការស្រាវជ្រាវ និងពិចារណាលើកិច្ចព្រមព្រៀង និងការរៀបចំដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រ និងសម្របសម្រួលគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដោយដើរតួជាស្ពានសម្រាប់គ្នាទៅវិញទៅមកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាប្រទេសអារ៉ាប់ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ៕
Vu Khuyen