នាយករដ្ឋមន្ត្រី៖ ស្ថាប័ននិងអង្គភាពពង្រីកស្មារតីសកម្មក្នុងការត្រៀមរៀបចំបង្រួមក្បាលម៉ាស៊ីន

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលទទួលបន្ទុកការងារ បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៦ នីតិកាល ទី ១២ “បញ្ហាមួយចំនួនស្តីពីបន្តការផ្លាស់ប្តូរថ្មី បង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឱ្យមានភាពរលូន ដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ដើម្បីជ្រួតជ្រាបនិងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តនេះ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានលើកឡើងយ៉ាងច្បាស់អំពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់សមាជិករដ្ឋាភិបាលនីមួយៗ រដ្ឋមន្ត្រី  និងថ្នាក់ដឹកនាំស្ថាប័ននីមួយៗ; ដោយផ្សាភ្ជាប់ជាមួយនឹងការកាត់បន្ថយកម្មាភិបាល  ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការលើកកម្ពស់គុណភាពកម្មាភិបាល និងមន្ត្រីរដ្ឋការ។ ទន្ទឹមនឹងនោះ ត្រូវធ្វើការងារមនោគមវិជ្ជាល្អនិងស្រុះចិត្តីគំនិតធ្វើសកម្មភាពរួមគ្នា។

នាយករដ្ឋមន្ត្រី៖ ស្ថាប័ននិងអង្គភាពពង្រីកស្មារតីសកម្មក្នុងការត្រៀមរៀបចំបង្រួមក្បាលម៉ាស៊ីន - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលទទួលបន្ទុកការងារ បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៦ នីតិកាល ទី ១២។ រូបថត៖ VOV

ទាក់ទងនឹងពេលវេលា វិធីសាស្ត្រនិងមធ្យោបាយនានា លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ននានា បង្កើតជាបន្ទាន់នូវគណៈកម្មាធិការដឹកនាំ ដោយមានក្រុមជំនួយការរបស់ក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីរៀបចំការអនុវត្តសេចក្តីសម្រេចចិត្ត និងជំរុញស្មារតីម្ចាស់ការក្នុងការរៀបចំតាមផែនទីបង្ហាញផ្លូវរបស់មជ្ឈិមនិងការណែនាំទូទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ