នាយករដ្ឋមន្ត្រីកាណាដាប្រកាសគណៈរដ្ឋមន្ត្រីថ្មី

(VOVWORLD) - រយៈពេល ៥ សប្តាហ៍បន្ទាប់ពីការបោះឆ្នោតសកលលើកទី៤៤ នៅថ្ងៃទី២៦ ខែតុលា នាយករដ្ឋមន្ត្រីលោក Justin Trudeau បានប្រកាសបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មី។ 

គណៈរដ្ឋមន្ត្រីថ្មីរបស់លោក Trudeau មានសមាជិកចំនួន៣៩នាក់ ដែលច្រើនជាងគណៈរដ្ឋមន្ត្រីចាស់ចំនួន២រូប ដោយបន្ថែមសមាសភាពថ្មី ៩នាក់ និង៣នាក់ចាកចេញពីគណៈរដ្ឋមន្ត្រី ទន្ទឹមនឹងការធានាបានសមភាពយេនឌ័រដូចការសន្យារបស់នាយករដ្ឋមន្ត្រី។

មុននោះនៅថ្ងៃទី ២៩ ខែកញ្ញា លោក Trudeau បានប្រកាសថា លោកស្រី Chrystia Freeland នឹងបន្តកាន់មុខតំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ខណៈពេលដែលអ្នកដទៃទៀតក្នុងគណៈរដ្ឋមន្ត្រីចាស់ ត្រូវរង់ចាំសិនដើម្បីអាចដឹងថាតើពួកគេអាចបន្តកាន់តំណែងក្នុងគណៈរដ្ឋមន្ត្រី ថ្មីបានដែរឬទេ។ ការសម្រេចចិត្តដែលគួរឲ្យកត់សម្គាល់បំផុតមួយគឺការដែលលោកស្រី Melanie Joly អតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជាប្រមុខយុទ្ធនាការបោះឆ្នោតរបស់គណបក្សសេរីនិយម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកាណាដា។

មានតែរដ្ឋមន្ត្រី ១០នាក់ប៉ុណ្ណោះនៅក្នុងគណៈរដ្ឋមន្ត្រីចាស់របស់នាយករដ្ឋមន្ត្រីលោក Trudeau នៅតែបន្តកាន់តំណែង។ អ្នកសង្កេតការណ៍បានចាត់ទុកថាគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រីលោក Trudeau លើកនេះ មិនមែនជាការកែសម្រួលពាក់កណ្តាលផ្លូវប៉ុណ្ណោះទេ ប៉ុន្តែជាការកែទម្រង់យ៉ាងខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ