នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន៖ ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនឹងផ្តល់ផលចំណេញដល់កម្ពុជា

(VOVWORLD) - សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមាននិស្សិតជាងមួយពាន់ នាក់ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនានានៅប្រទេសវៀតណាម ហេតុនេះ ហើយវាជាភាពងាយស្រួលខ្លាំងប្រសិនបើនិស្សិតទាំងនេះត្រូវបានបណ្តុះបណ្តាល ភាសាវៀតណាមមុននឹងមកសិក្សានៅវៀតណាម។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន៖ ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនឹងផ្តល់ផលចំណេញដល់កម្ពុជា - ảnh 1នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ (ប្រភពរូបថត៖ facebook)
កាលពីថ្ងៃទី២៣ ខែសីហា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងផ្តល់ចំណេញដល់កម្ពុជា។ សម្ដេច តេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចេះភាសាបរទេសកាន់តែច្រើន នឹងជួយប្រជា ពលរដ្ឋមានភាពងាយស្រួលបម្ថែមទៀតក្នុងសកម្មភាពអាជីវកម្ម ធុរកិច្ច ជាមួយ ប្រទេសផ្សេងៗ។ ដូច្នេះហើយ នាពេលខាងមុខ RUPP នឹងបណ្តុះបណ្តាលជំនាញ ភាសាវៀតណាមបន្ថែមទៀត ក្រោយពីមានដេប៉ាតឺម៉ង់បង្រៀនភាសាបរទេសផ្សេងៗ ទៀត ដូចជា ភាសាអង់គ្លេស បារាំង ចិន ថៃ ជាដើម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមាននិស្សិតជាងមួយពាន់ នាក់ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនានានៅប្រទេសវៀតណាម ហេតុនេះ ហើយវាជាភាពងាយស្រួលខ្លាំងប្រសិនបើនិស្សិតទាំងនេះត្រូវបានបណ្តុះបណ្តាល ភាសាវៀតណាមមុននឹងមកសិក្សានៅវៀតណាម។
មុននោះ កម្ពុជាបានប្រកាសផែនការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោល នយោបាយសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងដេប៉ាតឺម៉ង់សិក្សា វៀតណាម។ គោលបំណងនៃការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម គឺដើម្បីកសាង យន្តការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ