នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥ - ảnh 1
មណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥ 

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅវៀតណាម នាថ្ងៃទី
២១ ធ្នូ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សន
កិច្ច នៅទីក្រុងហូជីមិញនិងខេត្ត Dong Nai ភាគខាងត្បូងវៀតណាម។នាព្រឹកថ្ងៃនេះ
 សម្ដេចតេជោ ហ៊ុន សែនបានទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥នៅ
ស្រុក Cam My ខេត្ត Dong Nai។កងលេខ១២៥គឺជាអង្គការដើមនៃកងកម្លាំងប្រដាប់
អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា។នេះក៏ជាទីបញ្ចុះសពរបស់យុទ្ធជនកម្ពុជាចំនួន
៤៩រូបផងដែរ។មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រកង លេខ១២៥ ត្រូវបានរដ្ឋវៀត
ណាមបញ្ចូលក្នុងបញ្ជីឈ្មោះកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រថ្នាក់ជាតិ តាមនោះបង្ហាញ
នូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋវៀតណាម ក្នុងការអភិរក្សនិងពង្រីកតំលៃនៃ
មណ្ឌលកេរ្តិ៍ដំណែលនេះ ព្រមទាំងក៏ជានិមិត្តរូប នៃចំណងសាមគ្គីភាពមិត្តភាព
វៀតណាម-កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ