នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ការបោះឆ្នោតសកលឆ្នាំ២០១៨នឹងប្រព្រឹត្តទៅ តាមផែនការ

(VOVWORLD) - តែប៉ុន្មានម៉ោងក្រោយពីតុលាការកំពូលកម្ពុជាចេញសាលក្រមស្ដីពីការរំលាយគណៈបក្សសង្គ្រោះជាតិ (CNRP) ប្រឆាំងនោះ នាថ្ងៃទី១៦ វិច្ឆិកា នាយករដ្ឋ មន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបោះឆ្នោតសកលឆ្នាំ ២០១៨នៅតែប្រព្រឹត្តទៅតាមផែនការ។

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ការបោះឆ្នោតសកលឆ្នាំ២០១៨នឹងប្រព្រឹត្តទៅ តាមផែនការ - ảnh 1នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន (រូបថត៖ AFP/TTXVN) 

  ក្នុងសេចក្ដីប្រកាសផ្សាយលើទូរទស្សន៍ សម្ដេច តេជោ ហ៊ុន សែនបានអំពាវនាវឲ្យមានការអត់ធ្មត់ក្រោយពី CNRP ត្រូវ រំលាយ ព្រមទាំងលើកច្បាស់ថា ការបោះឆ្នោតសកលនាពេលខាងមុខ នឹងបន្ត ប្រព្រឹត្តទៅតាមធម្មតា។ លោកក៏អះអាងទៀតថា សមាជិកនានានៃគណៈបក្ស CNRP មិនត្រូវបានហាមឃាត់ពីការធ្វើសកម្មភាពខាងនយោបាយឡើយ ហើយអាចបង្កើត គណៈបក្សថ្មី។

        កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ កុម្ភៈ ឆ្នាំ ២០១៨។ នេះជាការបោះឆ្នោតព្រឹទ្ធសភាលើកទី៤នៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ