នាយករដ្ឋមន្ត្រីក្រិកអំពាវនាវការមិនទទួលយកសម្ពាធពីម្ចាស់បំណុល

(VOVworld)-នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tshipras បានអំពាវនាវឲ្យប្រជា
ពលរដ្ឋក្រិកនិយាយ “ទេ” ក្នុងការបោះប្រជាមតិ ស្តីពីផែនការកែទម្រង់ និង ត្បិត
ត្បៀតនៅប្រទេសនេះ ដែលគ្រោងនឹងប្រប្រឹត្តទៅនាថ្ងៃទី៥កក្កដាខាងមុខ។ មុន
នោះ ក្នុងថ្ងៃទី១កក្កដា ប្រមុខរដ្ឋាភិបាលក្រិក បានអំពាវនាវឲ្យប្រជាពលរដ្ឋ
របស់ខ្លួន​មិនយល់ស្របជាមួយនឹងផែនការត្បិតត្បៀត ដោយមិនអើពើដល់ការ​ដាក់សម្ពាធរបស់ម្ចាស់បំណុលនោះឡើយ។ តាមលទ្ធផលស្ទាបស្ទង់មតិនាថ្ងៃទី ១កក្កដាមុននឹងការបោះប្រជាមតិរបស់ក្រិកសរឲ្យឃើញថា ប្រជាជន៤៦% ថា
“ទេ” ៣៧%ថា “យល់ស្រប” និងចំនួន១៧%មិនទាន់បញ្ចេញមតិនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ